ដោយៈ health.com.kh
​វីតាមីន E មាន​សារៈសំខាន់​ណាស់ សម្រាប់​រាងកាយ​មនុស្ស ព្រោះ​វា​ដើរតួនាទី ជា អង់​ទី​អុកស៊ីដ​ង់ ដើម្បី​ជួយ​ឲ្យ​ជាតិ​ខ្លាញ់ ក្នុង​ខ្លួន​ធ្វើការ បាន​យ៉ាង​ល្អ ។ សព្វ ថ្ងៃនេះ មាន​មនុស្ស ច្រើនណាស់ កំពុង តែ កង្វះ វីតាមីន E ដោយសារ តែ ការ ញ៉ាំ អាហារ មិន បាន ត្រឹមត្រូវ និង អាហារ កែ ឆ្នៃ ច្រើន ពេក ។ ខាងក្រោម នេះ ខ្ញុំ នឹង បង្ហាញ អំពី អាកា រៈ ៧ យ៉ាង ដែល បញ្ជាក់ ថា អ្នក កំពុង តែ កង្វះ វីតាមីន E ក្នុង ខ្លួន ហើយ ។​

​កោសិការ គ្រាប់ ឈាមក្រហម​
​កោសិកា គ្រាប់ ឈាមក្រហម មាន សារៈសំខាន់ ណាស់ សម្រាប់ រាង កាយ ដូច្នេះ នៅ ពេល វា មានការ ចុះ ខ្សោយ ឬ ថយ ចុះ ចំនួន នោះ វា អាច ដោយសារ តែ ការ កង្វះ វីតាមីន E នេះ ហើយ ។ វីតាមីន E ផ្តល់ ជា ប្រូតេអ៊ីន ក្នុង កោសិកា ដែល អាច ដឹកនាំ អុក ស៊ី សែន តាម រយៈ អេ ម៉ូ គ្លូ ប៊ី ន បាន ។​

ជ្រុះ សក់​
​បើសិនជា អ្នក សម្គាល់ ឃើញ ថា សក់ ជ្រុះ ច្រើន ឬ សក់ ទៅ ជា ស្ងួត ខ្លាំង មាន ន័យ ថា អ្នក មិន មាន វីតាមីន E គ្រប់គ្រាន់ ក្នុង រាង កាយ ឡើយ ។ វីតាមីន E នឹង ជួយ សក់ កាន់តែ រឹង មាំ តាំងពី គល់ ដល់ ចុង ។ អាកា រៈ កង្វះ វីតាមីន E គឺជា ការ ជ្រុះ សក់ លឿន ឬ សក់ ស្ងួត ខ្លាំង ។​

ភ្នែក ឡើងបាយ​
​បើសិនជា អ្នក សម្គាល់ ឃើញ ថា ភ្នែក ប្រែ ទៅ ជាល ល្អក់ មាន ន័យ ថា ទៅ អ្នក ខ្វះ វីតាមីន E ហើយ ។ រឿង នេះ អាច នឹង កើតឡើង លើ ភ្នែក ទាំង សងខាង តេ ម្តង ។ ដូច្នេះ អ្នក គួរតែ ញ៉ាំ វីតាមីន E ឲ្យ បាន ច្រើន តាមតែ អាច ធ្វើ ទៅ បាន ។​

ក្មេង ខ្សោយ សាច់ដុំ​
​ទោះបីជា ការ ខ្សោយ សាច់ដុំ អាច ជា សញ្ញា មួយ របស់ ជំងឺ អ្វី ផ្សេង ក៏ ដោយ ក៏ វា មិន អាច ទាត់ ចោល ថា មិន ទាក់ទង នឹង ការ កង្វះ វីតាមីន E ឡើយ ជា ពិសេស ក្មេង ៗ តែ ម្តង ។​

​រមួលក្រពើ​
​អ្នក ដែល កង្វះ វីតាមីន E ក្នុង ខ្លួន ក៏ អាច កើត មាន បញ្ហា រមួលក្រពើ បាន ដែរ ។ វា នឹង កើត ឡើងជា ញឹកញាប់ ក្នុង ពេល ដែល អ្នកមាន ជំងឺ ។ បើសិនជា អ្នក សម្គាល់ ឃើញ បែប នេះ ច្រើន ដង មាន ន័យ ថា អ្នក នឹង ត្រូវការ វីតាមីន E បន្ថែម ហើយ ។​

​របួស ក្រ ជា​
​អ្នក អាច ប្រាកដ ថា រាង កាយ មាន វីតាមីន E គ្រប់គ្រាន់ បើសិនជា របួស អ្នក ឆាប់ ជា ដូច ធម្មតា ។ បញ្ហា នឹង កើត មាននៅ ពេល របួស ទៅ ជា ត្រូវការ ពេល យូរ ជាង ធម្មតា ហើយ វា ក៏ ជា អ្វី ដែល រាង កាយ ប្រាប់ ថា កង្វះ វីតាមីន E ដែរ ។​

ចំណង់ ផ្លូវភេទ ថយ ចុះ​
​អាកា រៈ មួយ ផ្សេង ទៀត នៃ ការ កង្វះ វីតាមីន E គឺ ការ ថយ ចុះ ចំណង់ ផ្លូវភេទ លើ មនុស្ស ពេញវ័យ ។ នៅ ពេល អ្នក យល់ ថា មិនសូវ មាន ចំណង់ ផ្លូវភេទ នោះ ចូរ គិតដល់ ការ កង្វះ វីតាមីន E ក្នុង ខ្លួន ផង ៕​/PC