ភ្លៀង​ធ្លា​ក់លើ​ក្រុង​សៀមរាប មាន​ដល់​កម្រិត ១២២ មី​លី​ម៉ែត្រ នាំឱ្យមាន​ការលិចលង់​
​ដោយៈ ប​.​ខុន / ភ្នំពេញៈ ក្រុង​សៀមរាប រង​ការលិចលង់​ដោយ ជំនន់​ទឹកភ្លៀង រយៈពេល​ខ្លី បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ដល់​កម្រិត ១២២ មី​លី​ម៉ែត្រ កាលពី​ល្ងាច ថ្ងៃទី​១៥ ខែសីហា ជាមួយនឹង ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មាន​មាន​ភ្លៀង​ធ្លាក់​ដល់​កម្រិត ៨៨ មី​លី​ម៉ែត្រ និង​នៅ​ខេត្តបាត់ដំបង មាន​ភ្លៀង​ធ្លាក់ ដល់​កម្រិត ១០០ មី​លី​ម៉ែត្រ ។ ការធ្លាក់​ភ្លៀង មាន​បរិមាណ ច្រើន​បែបនេះ នៅមាន​ច្រើន​ថ្ងៃ​ទៀត ជាពិសេស​នៅលើ បណ្តា​ខេត្ត ជាប់​ខ្ពង់រាប ភាគ​ខាងជើង និង​ខ្ពង់រាប ភាគ​ឦសាន​។​