វើ​ល​ខាប់ ៖ អេ​ស្ប៉ា​ញ បាន​ត្រឹម ២-២ ជាមួយ​ម៉ា​រ៉ុ​ក តែ​ឈរ​នៅ​លេខ ១

1140
ចែករម្លែក

​គេ​ត្រូវការ​ជំនួយការ​វីដេអូ​ដើម្បី​សម្រេច​គ្រាប់​បាល់​ចុង​ម៉ោង ដែល​ធ្វើឱ្យ​អេ​ស្ប៉ា​ញ​កក់​កៅអី​លេខ ១ ក្នុង​ពូ​ល B ដើម្បី​ឡើងទៅ​ជួប​ជាមួយ​រុស្ស៊ី លេខ ២ ក្នុង​ពូ​ល A​។​

​កីឡាករ​ទើប​ប្តូរ​ចូល អៀ​ហ្គោ អា​ស្ប៉ាស គឺជា​អ្នករក​គ្រាប់​បាល់​នៅ​ចុង​ម៉ោង កាលពី​ថ្ងៃ​ចន្ទ ទី​២៥ មិថុនា ក្នុងការ​ប្រកួត​ស្មើ ២-២ ជាមួយ​ម៉ា​រ៉ុ​ក​។ ការ​ប៉ែង​បាល់​បញ្ចូល​ទី​ដ៏​ឆ្លាត​វៃ​របស់​អា​ស្ប៉ាស ពី​ការបញ្ជូន​បាល់​ហ្វ្រី​ឃី​ករ​បស់​កីឡាករ ដា​នី ខា​វ៉ា​ចាល់ ដំបូង​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​ទី​ទេ ព្រោះ​អាជ្ញាកណ្តាល​គិតថា​ជា​បាល់​អក​ហ្សឺ ប៉ុន្តែ​អាជ្ញាកណ្តាល​ជំនួយការ​វីដេអូ​បានសម្រេច​ឱ្យ​គ្រាប់​បាល់​នោះ​ចូល​ទី នៅ​កីឡដ្ឋាន Kaliningrad Stadium បន្ទាប់ពី​មានការ​តវ៉ា​តឹងសរសៃក​រវាង​កីឡាករ​មកពី​ប្រទេស​ទាំង​២​។​

​លោក ហ្វើ​ណង់​ដូ ហេ​រ៉ូ គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​បាន​និយាយថា “​រហូតដល់​នាទីចុងក្រោយ យើង​មិន​ប្រាកដថា នរណា​នឹងត្រូវ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ ១ និង ២ ទេ​។ ហើយ​ខ្ញុំ​ត្រូវតែ​និយាយថា យើង​មានសំណាង ដែល​បាន​ឈរ​នៅ​លេខ​១”​។​

​អេ​ស្ប៉ា​ញ នឹងត្រូវ​ជួប​លេខ ២ ពូ​ល A រុស្ស៊ី នៅ​ថ្ងៃអាទិត្យ​ខាងមុខ​៕ ដោយ៖ កញ្ញាដាលីស

អេ​ស្ប៉ា​ញ​តាម​ស្មើ​ម៉ា​រ៉ុ​ក​ចុង​ម៉ោង ដោយសារ​ជំនួយការ​វីដេអូ

ទីតាំងផ្សាយពាណិជ្ជកម្ម