រដ្ឋមន្ត្រី​ទេសចរណ៍​៖ ខេត្តសៀមរាប នឹង​ទទួលបាន​ភ្ញៀវ​សរុប​ជាង ២ លាន​នាក់ ក្នុង​ឆ្នាំ​២០២២ នេះ​
​ដោយៈ សុផល / ភ្នំពេញ​៖ តាម​ការព្យាករណ៍ សម្រាប់​រយៈពេល​ពេញ​មួយ ឆ្នាំ​២០២២ ភ្ញៀវទេសចរ ចូលមក​កម្សាន្ត ក្នុង​ខេត្តសៀមរាប នឹង​ឡើងដល់​ចំនួន ២.២៧៨.៨៥៤ នាក់ ខណៈ​ក្នុង​រយៈពេល ៧​ខែ ឆ្នាំ​២០២២ នេះ ខេត្តសៀមរាប​ទាំងមូល ទទួលបាន​ភ្ញៀវទេសចរ សរុប​ចំនួន ១.២៤២.៨៥៤ នាក់ រួចទៅហើយ​។​