​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ពី​មនុស្ស​យន្ត Ex Machina រហូត​ដល់​មនុស្ស​យន្ត I, Robot មនុស្ស​យន្ត​រ៉ូ​បូតគឺ​មាន​វត្តមានមិ​ន​ដែល​ខាន​ក្នុង​ខ្សែភាពយន្ត​ប្រឌិត​បែប​វិទ្យាសាស្ត្រ​​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​

​ឥឡូវនេះ រ៉ូបូ​តដែល​កាន់តែ​មានល​ក្ខ​ណៈ​ដូច​មនុស្ស​ពិត​កំពុង​មាន​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង​ឡើង​នៅក្នុង​ពិភព​ពិត ហើយ​រ៉ូ​បូតចេញ​ថ្មី​ចុងក្រោយបង្អស់​គឺ​កាន់តែ​គួរឱ្យ​ចាប់អារម្មណ៍​។​

Xiaomi បានបង្ហាញ​មនុស្ស​យន្ត​រ៉ូបូត​ដំបូង​របស់​ខ្លួន ដែល​មាន​តម្លៃ ១០៤.០០០ ដុល្លារ ដែល​មានឈ្មោះ​ថា CyberOne​។​

CyberOne មាន​ដៃ​និង​ជើង ដែល​អនុញ្ញាត​ឱ្យ​វា​ដើរ​ដូច​មនុស្ស​ពិត ខណៈ​ប្រព័ន្ធ​ប្រតិបត្តិការ Android ត្រូវបាន​បំពាក់​ជាមួយនឹង​បច្ចេកវិជ្ជា AI​ដែល​អនុញ្ញាត​ឱ្យ​វា​រកឃើញ​អារម្មណ៍​របស់​មនុស្ស​​ចំនួន ៤៥ ។​

​ការបង្ហាញ​នេះ​កើត​ឡើង​តែ​មួយ​ខែ​ប៉ុណ្ណោះ​មុន​ការដាក់​ដំណើរការ​ដែល​គេ​រំពឹង​ទុក​យ៉ាងខ្លាំង​គឺ​មនុស្ស​យន្ត​របស់ Tesla ឈ្មោះ Optimus​។​

CyberOne ត្រូវបាន​បង្ហាញ​នៅ​លើ​ឆាក​ក្នុងអំឡុងពេល​ព្រឹត្តិការណ៍​របស់ Xiaomi នៅ​ទីក្រុង​ប៉េកាំង​កាលពី​សប្តាហ៍​មុន​។​

​លោក ឡី ជុន (Lei Jun) ជា​ស្ថាបនិក ជា​ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Xiaomi Group បាន​និយាយថា “​ជាមួយនឹង AI ជា​ស្នូល​របស់​វា​និង​ស៊ុម​មនុស្ស​យន្ត​ពេញលេញ​ជា​សរសៃ​​ឈាម​របស់​វា នេះ​គឺជា​លទ្ធភាព​រុករក​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេកវិជ្ជា​នាពេល​អនាគត​របស់​ក្រុមហ៊ុន Xiaomi និង​ជា​របកគំហើញ​ថ្មី​សម្រាប់​ក្រុមហ៊ុន​”​។

​មនុស្ស​យន្ត​នេះ​មាន​កម្ពស់ ១៧៧ សង់ទីម៉ែត្រ ទម្ងន់ ៥២ គីឡូក្រាម និង​មាន​ដៃ​សន្ធឹង​សងខាង​ប្រវែង ១៦៨ សង់ទីម៉ែត្រ​។​

​យោង​តាម​ក្រុមហ៊ុន Xiaomi រ៉ូបូត​នេះ​អាច​ស្គាល់​សំឡេង​បរិស្ថាន​ចំនួន ៨៥ ផ្សេងគ្នា និង​អារម្មណ៍​របស់​មនុស្ស​ចំនួន ៤៥៕

CyberOne ត្រូវបាន​បង្ហាញ​នៅ​លើ​ឆាក​ក្នុងអំឡុងពេល​ព្រឹត្តិការណ៍​របស់ Xiaomi នៅ​ទីក្រុង​ប៉េកាំង​កាលពី​សប្តាហ៍​មុន​