​ដោយៈ បញ្ញា​សាស្ដ្រ / ភ្នំពេញ​៖ ពេជ្រ សោភា ធ្លាប់​បានធ្វើ​កម្មវិធី​សប្បុរសធម៌ ជាច្រើន​មកហើយ ដូចជា​សាងសង់​សាលារៀន នៅ​តំបន់​ដាច់ស្រយាល , ជីក​អណ្ដូងទឹក និង​ជីក​ស្រះ ដើម្បី​ឲ្យ​ពលរដ្ឋ បាន​ប្រើប្រាស់​ទឹក នៅ​តំបន់​ជាប់​ទល់ដែន​វៀតណាម ជាដើម ដែល​ចំណាយលុយ អស់​ជាច្រើន​ម៉ឺន​ដុល្លារ តែ​នាង​កម្រ​នឹង​ឃើញ មានការ​ចែកចាយ នៅលើ​បណ្ដាញ​សង្គម​ដូច​គេ​ទៅវិញ​។​

​អ្វីដែល​គូរ​ឲ្យ​កត់សម្គាល់ កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២២ កន្លងទៅនេះ សោភា បែរជា​លេចមុខ​នៅ​កម្មវិធី​មួយ ដែលមាន​ឈ្មោះថា សន្និបាត​ស្រី្ដ​គ្រី​ស្ទា​ន​ខ្មែរ ដែលជា​កម្មវិធី​របស់ ព្រះវិហារ​ជីវិត​ថ្មី​ភ្នំពេញ (​គ្រី​ស្ទា​ន​) ស្ថិតនៅ​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន ក្រុងភ្នំពេញ​។ នៅថ្ងៃនោះ គេ​ឃើញ សោភា បាន​កាន់​ជាមួយ​ព្រះគម្ពីរ​ប៊ី​ប និង​បង្ហាញ​ស្នាមញញឹម ដែល​មើលទៅ នាង​ហាក់​មាន​ក្ដី​សុខ​ផ្លូវចិត្ត​ខ្លាំងណាស់​។​

​អ្នកយកព័ត៌មាន​យើង បាន​សាកសួរ ពេជ្រ សោភា តាម​ទូរស័ព្ទ​រឿង​នាង​ធ្វើ​សប្បុរសធម៌ ជាច្រើនលើក​ច្រើនសារ តែ​មិនសូវ​បង្ហោះ​សកម្មភាព តាម​បណ្ដាញ​សង្គម និង​ការ​លេចមុខ ក្នុង​ការសម្ពោធ​ព្រះគម្ពីរ​ប៊ី​ប ហើយ​ត្រូវបាន​តារាចម្រៀង ល្បីល្បាញ​ជាង ១៧ ឆ្នាំ​រូបនេះ​ថា ជីវិត​នាង ជា​គ្រី​ស្ទ​បរិស័ទ (​ប្រូ​តេស្ដ​ង់​) ពោរពេញ​ទៅដោយ ក្ដី​ស្រលាញ់​ពិតប្រាកដ មិន​ទាមទារ​ការ​តបស្នង​អ្វី​ឡើយ​។​

​សោភា បាន​បន្ថែមថាៈ នាង​បង្កើត​ក្ដី​ស្រលាញ់ ព្រោះ​ជា​គ្រី​ស្ទា​ន ហើយនឹង​ជួយ​អ្នក​ខ្វះខាត អ្នកក្រ ដោយ​អត់​ចង់បាន​សំណង​។ នាង​និយាយថា ដោយសារតែ​ជា​គ្រី​ស្ទា​ន​នេះហើយ ទើប​ក្ដី​ស្រលាញ់​ល្អ ឬ​អាក្រក់ និង​មាន​អ្នក​ខ្កះ អ្នក​ស្អប់​នាង ជាដើម គឺ​នាង​មិន​តបត នោះទេ​។​

​ក្រៅពី​ជា​គ្រី​ស្ទា​ន​នោះ ពេជ្រ សោភា បាន​និយាយថា នាង​គ្មាន​តួនាទី​អ្វី នៅ​ថ្ងៃ​សម្ពោធ ព្រះគម្ពី​ប៊ី​ប នោះទេ តែ​គម្ពី​បើក​ថ្មី​នោះ គឺ​ដើម្បី​បម្រើរ​ព្រះ ដោយ​ក្ដី​ស្រលាញ់​ស្អាតស្អំ បរិសុទ្ធ​។ នាង សង្កត់​ថាៈ សម្រាប់​មនុស្ស​ឯកោ​ខ្លាំង ជួប​ទុក្ខសោក​ក្នុង​ចិត្ត ពេលទៅដល់ ព្រះវិហារ​គ្រី​ស្ទ គឺ​ដូច​បានកើត​ម្ដងទៀត​។​

​គូរ​បញ្ជាក់ថា ពេជ្រ សោភា បាន​ក្លាយជា​គ្រី​ស្ទា​ន​បរិស័ទ (​ប្រូ​តេស្ដ​ង់​) រយៈពេល ២៥ ឆ្នាំ​(១៩៩៧-២០២២) មកហើយ ស្របពេល​ដែល​នៅ​ថ្ងៃ​សម្ពោធ​ព្រះគម្ពីរ​ប៊ី​ប ក្រៅពី​រូបនាង គេ​ក៍​ឃើញ​ជន​ល្បីល្បាញ​ផ្សេងៗ​ទៀត ចូលរួម​ជាមួយ​គ្រី​ស្ទ​បរិស័ទ រាប់ពាន់នាក់​ឯ​ណ្ណោះ​។ មហាជន កត់សម្គាល់ថា ក្រៅពី​តារាចម្រៀង​ល្បីល្បាញ ពេជ្រ សោភា ដែលជា​គ្រី​ស្ទា​ន នោះ តារាចម្រៀង​ខេ​ម ក៍​ជា​គ្រី​ស្ទា​ន​ម្នាក់ ដូច​នាង​ផងដែរ ខណៈដែល​ថ្មីៗ​នេះ​គេ​ឃើញ​តារា​សម្ដែង​លោក​រតនៈ ពិសិដ្ឋ ក៏​ចូលរួម​សម្ពោធ​ព្រះគម្ពី​ប៊ី​ប ជាមួយ​សោភា ដោយ​ទឹកមុខ​យ៉ាង​រីករាយ​។ ចំណែក​នៅលើ​ហ្វេ​ស​បុក ឈ្មោះ ម្លប់ សាសនា ធ្លាប់​ចេញ​សារ​ថា ដោយ​ចាត់ទុក​សោភា ថា​ជា​វីរៈនារី​ដ៍​ក្លាហាន មានចិត្ត​សប្បុរសធម៌ ពិតៗ ព្រោះ​បាន​ជួយ​សាលារៀន សង្គ្រោះ​ក្មេង​នៅ​វត្ត (​ពង្រ​ក​ជុំ​តេ​ជោ​) នៅ​ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ខេត្តកំពត​។​

​ហ្វេ​ស​បុក Siek Bunnary Charity ធ្លាប់​បង្ហោះ​ថា ពេជ្រ សោភា បរិច្ចាគ​ថវិកា ចំនួន ៤០០.០០០ រៀល ជួយ​ដល់​បងប្រុស​ដំបៅ​ខ្នង ប្រពន្ធ​រត់ចោល​នៅ​ខេត្តព្រះវិហារ​។ ហ្វេ​ស​បុក​ឈ្មោះ សហគមន៍​ចាប៉ី អមតៈ ធ្លាប់​បង្ហោះ​សារ​ថា ពេជ្រ សោភា បាន​បរិច្ចាគ​ថវិកា ចំនួន ៥០០ ដុល្លារ សម្រាប់​ទ្រទ្រង់​ចាប៉ីដងវែង​។ ហ្វេ​ស​បុក​ឈ្មោះ Siek Bunnary Charity ធ្លាប់​បង្ហោះ​ថា ពេជ្រ សោភា បាន​ជួយ​ពលរដ្ឋ​រងគ្រោះ ដោយ​ទឹកជំនន់ នៅ​ខេត្តពោធិសាត់ ចំនួន ២០០ គ្រួសារ និង​មាន​អំណោយ​មួយចំនួនទៀត ដែល ពេជ្រ សោភា បានធ្វើ​សប្បុ​ស​ធម៌ ដូចជា​នាង​ធ្លាប់​បរិច្ចាគ​ថវិកា ចំនួន ១.០០០ ដុល្លារ ចូលរួម​ជាមួយ​រដ្ឋាភិបាល ទប់ស្កាត់​កូ​វីដ​, តែ សោភា មិនដែល​បង្ហាញ​ការធ្វើ សប្បុរសធម៌ ដែល​ចំណាយ​ដោយ​ថវិកា របស់​នាង​ផ្ទាល់ខ្លួន​នោះ នៅលើ​បណ្ដាញ​សង្គម ឡើយ ប៉ុន្ដែ​ភាគច្រើន គឺ​អ្នកទទួល​អំណោយ​ពី​នាង​ទេ ដែល​បង្ហោះ​សារ​ថ្លែងអំណរគុណ នាង​៕/V​