ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែក សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣ នាក់ នៅព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ ។

របាយការណ៍របស់សាកលវិទ្យាល័យបានឱ្យដឹងថានិស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះរួមមាន៖ថ្នាក់បរិញ្ញាបត្ររងចំនួន ១១១នាក់ នារី ៧៩នាក់, ថ្នាក់បរិញ្ញា បត្រចំនួន ៤៤២ នាក់ នារី ៣៤០នាក់ និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៧០នាក់ នារី ១៧នាក់ ។ របាយការណ៍បានបង្ហាញដែរថានិស្សិតដែលទទួលសញ្ញាបត្រ នេះមាននិស្សិតផ្នែកវិទ្យាសាស្ត្រសុខាភិបាលចំនួន ៥៦៥ នាក់ នារី ៤១៤នាក់និងនិស្សិតផ្នែកទូទៅក្រៅពីវិទ្យាសាស្ត្រសុខាភិបាលចំនួន ៥៨នាក់នារី ២២នាក់។

សូមបញ្ជាក់ថាសាកលវិទ្យាល័យពុទ្ធិសាស្ត្រគឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយដែលបានបណ្តុះបណ្តាលលើជំនាញវេជ្ជសាស្ត្រមានដូចជា មហាវិទ្យាល័យ ឱសថ សាស្ត្រ មហាវិទ្យាល័យទន្តសាស្ត្រ មហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ថ្នាក់គិលានុបដ្ឋាកនិងឆ្មប និងជីវបច្ចេកវិទ្យាជាដើម ។ សាកលវិទ្យាល័យក៏មានបង្រៀនជំនាញ ផ្សេងៗមួយចំនួនទៀតដូចជាមហាវិទ្យាល័យអក្សសាស្ត្រអង់គ្លេស មហាវិទ្យាល័យជំនួញសហគ្រិនភាព និងបច្ចេកវិទ្យាជាដើម។

សាកលវិទ្យាល័យត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧។បច្ចុប្បន្នសាកលវិទ្យា ល័យពុទ្ធិសាស្ត្រ មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិកនិងសាស្ត្រាចារ្យពេញម៉ោង សរុប ១៧២នាក់ នារី ៨៨នាក់ និងសាស្ត្រាចារ្យក្រៅម៉ោងសរុប៣៣៧នាក់ នារី ៨៨នាក់។

ដោយឡែកនិស្សិតដែលកំពុងសិក្សាមានចំនួន ២,១៤៨នាក់ នារី ១,២៧៩នាក់។គិតចាប់ពីឆ្នាំសិក្សាឆ្នាំ២០០៦-២០០៧ ដល់ឆ្នាំសិក្សា ២០២១-២០២២និស្សិតដែលបាន បញ្ចប់ការសិក្សាដោយជោគជ័យមានចំនួន ៤,០៤៦ នាក់ នារី ២,៣២៤នាក់។ យោតាមការស្ទង់មតិបានបង្ហាញថានិស្សិតដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ អ្នកមានការងារធ្វើមានជាង៩៦ភាគរយ ៕