ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២ លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល និង​លោក សេង គន្ធ អភិបាលរងខណ្ឌ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ការជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ដែល​កំពុង​រង​ការខូចខាត ជាពិសេស​ការដាក់​ប្រព័ន្ធ​លូ និង​ការស្ដារ​ប្រឡាយ ដើម្បី​រំដោះ​ទឹក​ចេញពី​ផ្លូវថ្នល់​។

​លោក​អភិបាលខណ្ឌ​កំបូល​បាន​បញ្ជាក់ថា​៖ ទីតាំង​សំខាន់ៗ ដែល​កំពុងធ្វើការ​ជួស​ជុល​ផ្លូវ​និង​ដាក់​ប្រព័ន្ធ​លូ​រួមមាន​៖
១. ការជួសជុល​ផ្លូវ ដាក់​ប្រព័ន្ធ​លូ​នៅ​ភូមិ​ស្រែ​ក្នុងភូមិ​ព្រៃ​បឹង ភូមិ​កំរៀង សង្កាត់​កន្ទោក​។​
២. ការចុះពិនិត្យ​ទីតាំង​ដើម្បី​ជុស​ជុល​ផ្លូវ និង​ដាក់​ប្រព័ន្ធ​លូ​ក្នុងភូមិ​ចំបក់​ពណ្ណរាយ សង្កាត់​បឹង​ធំ ដែលមាន​បណ្ដោយ​ជាង​៧០០​ម៉ែត្រ​។​
៣. ការចុះពិនិត្យ​ការ​សា​សង់សាលា​បុណ្យ ស្ថិតនៅ​ភូមិ​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ​និង​ទី​។​
៤. នៅ​ថ្ងៃ​ដដែល​នេះ​លោក​អភិបាលខណ្ឌ​បាន​បន្ត​ចុះ​ពិនិត្យមើល​តាម​បណ្ដា​ភូមិ​នានា​បន្ថែមទៀត ដើម្បី​ឆ្លើយតប​ទៅនឹង​សំណើ​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​៕​