ដោយ​: ភ្នំ​សន្ទុក / កំពង់ធំ​: នៅ​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២ ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ សឹក​រង កំពង់ ធំ ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ បាន​ដឹកនាំ សហការី រួមជាមួយ​អាជ្ញាធរ​ដែនដី បាន​ទៅ​ប្រគល់​ខ្នង ផ្ទះ​ទី​២០៦ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​សមាគម​អតីត យុទ្ធជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន តាមរយៈ លោក​ទេស រដ្ឋមន្ត្រី នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគម​អតីតយុទ្ធជន​កម្ពុជា ជូន​អតីតយុទ្ធជន​នៅ​ភូមិ វាំង​ខាង ជើង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ ។

​ឧត្ដមសេនីយ៍ទោ សោម ស៊ុន បាន​បញ្ជាក់ថា លោក​ពលបាលឯក គង់ សារិទ្ធ អាយុ​៥៣​ឆ្នាំ បាន​ចូល​បម្រើ ក្នុង​ជួរ​កងទ័ព​ក្នុង​ឆ្នាំ​១៩៨៥​នៅ អង្គភាព​កងពលធំ​លេខ​៤​ចាស់ ហើយ​បាន​ត្រូវរបួស​ពិការ​នៅក្នុង សមរភូមិ​ភ្នំ​វែង ខេត្ត ប៉ៃលិន នៅ​ឆ្នាំ​១៩៩៣ ។ លោក គង់ សារិទ្ធ ជា​បុរស​ពោះម៉ាយ និង​មានកូន​នៅក្នុង​បន្ទុក​ចំនួន ៣​នាក់ ។ ដោយ​ជីវភាព លំបាក​ខ្វះខាត ទើប​លោក​គ្មាន​លទ្ធភាព​ក្នុងការ សាងសង់​ផ្ទះ​សមរម្យ​នៅលើ​ដី​ដែល​ខ្លួន​មាន​។ ដោយ​ឃើញ​ពី​ការ លំបាក​នេះ ក្រុមការងារ​នៃ​គណៈកម្មាធិការ​សមាគម​អតីត យុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ សុំ​ការសម្រេច​សាងសង់​ផ្ទះ​ថ្មី ខ្នង​ទី​២០៦ ដែល ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច តេ​ជោ ហ៊ុន សែន និង សម្តេច កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​តាមរយៈ​ទេសរដ្ឋមន្ត្រី នាយ​ឧត្ដមសេនីយ៍ គន់ គីម ជូន​គាត់​ដោយបាន​សាងសង់​ជា​ផ្ទះ​សង់ នៅ​ផ្ទាល់​ដី ចាក់សាប ឆ្អឹង​ដែក ជញ្ជាំង​ស្មា​តបត ដំបូល​ប្រក់​ស័ង្កសី កិន​ភ្លី តាម​សំណូមពរ​របស់គាត់ ដើម្បី​ងាយស្រួល​ក្នុង​ការឡើង ចុះ និង​ប្រកប​របរ​រក​ទទួលទាន​ដោយ​រត់​ម៉ូតូឌុប និង​ប៉ះ​កង់​គួបផ្សំ​នឹង​ប្រាក់ បៀវត្សរ៍​ប្រចាំខែ​របស់គាត់ ដើម្បី​ចិញ្ចឹម​ជិវិត​។

​ក្នុង​ពិធី​ប្រគល់​ផ្ទះ​ថ្មី​នៅពេលនេះ ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន បាន​នាំយក​នូវ​អំណោយ​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី​ពេ​ជ ចន្ទ​មុន្នី ផ្ដល់ជូន​គាត់​បន្ថែមទៀត​មាន​៖ អង្ករ​ចំនួន ៥០​គីឡូក្រាម មី ទឹកត្រី​.​ទឹកស៊ីអ៊ីវ ត្រីខ​និង​ថវិកា​មួយចំនួន​៕​