សម្តេចតេជោ ហ៊ុន សែន បានកោតសរសេីររដ្ឋមន្រ្តីការបរទេស និងឧត្តមមន្រ្តីកម្ពុជាទាំងអស់ ដែលបានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន បានដោយជោគជ័យ និងចេញសេចក្តីថ្លែងការណ៍រួម បានដោយរលូន ខណៈបញ្ហាពិភពលោក មានរឿងរ៉ាវជាច្រើន  នៅក្នុងតំបន់ដូចជា បញ្ហាមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបនៅកូរ៉េ បញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាដ៏ក្តៅបំផុតនោះ គឺមន្រ្តីអាមេរិកទៅបំពេញទស្សនកិច្ច នៅកោះតៃវ៉ាន់៕