ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ​៖​អង្គការ​គ្រួសារ​កុមារ​អភិវឌ្ឍន៍​( FRA)​ប្រចាំ​នៅ​កម្ពុជា តាមរយៈ​មន្ទីរ​ធម្មកា​រ​និង​សាសនា​ខេត្តបន្ទាយមានជ័យ​បាន​ប្រគេន សម្ភារ​ជា​កុំព្យូទ័រ ម៉ាស៊ីន​ព្រី​ន​ធ័​រ​បន្តទៀត ដល់​ព្រះសង្ឃ​កំពុង​សិក្សា​រៀនសូត្រ តាម​ស្រុក ក្រុង​ទូទាំង​ខេត្តបន្ទាយមានជ័យ​ដោយ​ក្នុង​មួយ​ស្រុក​ក្រុងៗ ទទួលបាន​កុំព្យូទ័រ ១០ គ្រឿង​និង​ម៉ាស៊ីន​ព្រី​ន​ធ័​រ មួយគ្រឿង​ឬ​ថវិកា​ចំនួន​២.៣៦៩០​ដុល្លារ​អាម៉េរិក​។

​ក្នុងនោះ​សម្រាប់​ថ្ងៃទី ១៦ ខែសីហា ក្រុមការងារ​នៃ​អង្គការ FRA រួម​ដំណើរ​ដោយ លោក បៀ​វ ថា​ន ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​បាន​នាំយក​នូវ​កុំព្យូទ័រ​និង​ម៉ាស៊ីន​ព្រី​ន​ធ័​រ ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ក្នុងស្រុក​ព្រះនេត្រព្រះ ស្រុក​ភ្នំស្រុក​និង​ស្រុក​ថ្មពួក​។​

លោក បៀ​វ ថា​ន ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​បានឱ្យដឹងថា អង្គការ​គ្រួសារ​កុមារ​អភិវឌ្ឍន៍​ប្រចាំ​កម្ពុជា ដែលមាន​លោកស្រី យ៉ាំង អ៊ួ​យ​លីន ជា​នាយិកា​តែងតែ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​​រួមមាន​ផ្នែក​មនុស្សធម៌ អប់រំ​សិក្សា ជាពិសេស​បាន​ជួយផ្ដល់​សម្ភារ​ថវិកា ផ្ដល់​អាហារូបករណ៍​ប្រគេន​ដល់​ព្រះសង្ឃ​រៀងរាល់ឆ្នាំ ដើម្បី​បាន​បន្ត​ការសិក្សា​រហូតដល់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​៕​សរន​