​ដោយៈ ទេព មង្គល / ភ្នំពេញ​៖ នគរបាល​ចរាចរណ៍ បាន​ចុះ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ផ្លូវគោក នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២ នៅតាម​គោលដៅ​សរុប​ចំនួន ១៦០ គោលដៅ ដោយមាន​យានយន្ត​ចូល​គោលដៅ ចំនួន ៣.០៤៤ គ្រឿង ម៉ូតូ ២.៥២៨ គ្រឿង ក្នុងនោះ រកឃើញ​យានយន្ត​ល្មើស សរុប​ចំនួន ៥៩០ គ្រឿង មាន​ម៉ូតូ​ចំនួន ៥១៧ គ្រឿង ហើយ​ត្រូវបាន ផាកពិន័យ តាម​អនុក្រឹត្យ​លេខ​៣៩.​អនក្រ​.​បក នៅ​ទូទាំងប្រទេស ។ នេះ​បើ​យោងតាម របាយការណ៍​របស់ នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ ស្តីពី​ការ​រឹតបន្ដឹង​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក បានឱ្យដឹង​នៅ​ថ្ងៃទី​១៧ សីហា នេះ​។​

​បើតាម​ប្រភព​ដដែល បានបញ្ជាក់​ដោយឡែក​ថាៈ ក្នុង​រយៈពេល ១៦​ថ្ងៃ គិតពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៦ ខែសីហា ការ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក​នេះ គឺមាន​យាន យន្ត​ចូល​គោលដៅ មាន​ចំនួន ៤៦.៦៥៨ គ្រឿង ក្នុងនោះ រកឃើញ​យានយន្ត​ល្មើស សរុប​ចំនួន ៥.០៨១ គ្រឿង ម៉ូតូ​មាន​ចំនួន ៤.៤១៧ គ្រឿង ត្រូវបាន​ផាកពិន័យ តាម​អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក នៅ​ទូទាំងប្រទេស​។​

​របាយការណ៍​ដដែល បាន​វាយតម្លៃ រយៈពេល ១៦​ថ្ងៃ នៃ​ខែសីហា​នេះ ឃើញថា ការ​អនុវត្តតាម​អនុក្រឹត្យ ការផាកពិន័យ​យានយន្ត​ល្មើស បាន​ដំណើរការ ទៅ​យ៉ាង​ល្អប្រសើរ ទទួលបាន​ការគាំទ្រ ពិសេស​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ យ៉ាង​ល្អប្រសើរ​៕/V