ក្រុមហ៊ុន​ចិន​ដាក់ឱ្យ​ប្រើប្រាស់​ប្រភេទ​រថភ្លើង​គំរូ ព្យូ​រលើ​អាកាស​

1414
ចែករម្លែក

​ក្រុមហ៊ុន​ផលិត​កន្ត្រក​យោង CRRC Qingdao Sifang និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២១​កក្កដា បាន​និយាយថា ខ្លួន​បាន​ផលិត​គំរូ​រថភ្លើង​ព្យួរ​លើ​អាកាស ជាមួយ​ល្បឿន​ប្រតិបត្តិការ​អតិបរមា ៧០ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ដែលជា​ល្បឿន​លឿន​បំផុត​ក្នុងចំណោម​ប្រភេទ​រថភ្លើង​បែបនេះ​ក្នុងប្រទេស​ចិន​។

​ដំណើរការ​ដោយ​ម៉ាស៊ីន​ដែក​ឆក់​អចិន្ត្រៃយ៍ រថភ្លើង​សាកល្បង​នេះ​រត់តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ទោល ដែល​ស្ថិតនៅ​ពីលើ​ក្បាល​របស់​វា​។

​លោក​លីវ យូ​វិ​ន អនុប្រធាន​មណ្ឌល​បច្ចេកវិជ្ជា​របស់​ក្រុមហ៊ុន និយាយថា រថភ្លើង​នេះ​អាច​បំពាក់​ជាមួយ​បា​រ៉ុង ៣ ទៅ ៥ ជាមួយ​សមត្ថភាព​ដឹក​អ្នកដំណើរ​ចំនួន ៣០០ ទៅ ៥១០ នាក់​។

​រថភ្លើង​នេះ​មាន​សមត្ថភាព​តោង​ដ៏​ខ្លាំងក្លា ជាមួយ​សមត្ថភាព​ព្យួរ​ចុះក្រោម នៅ​រយៈកម្ពស់ ១០០ ម៉ែត្រ លាតសន្ធឹង​លើ​ប្រវែង​ដល់​ទៅ ១.០០០ ម៉ែត្រ​។

​លោក​លីវ​និយាយថា ប្រព័ន្ធ​រថភ្លើង​ព្យួរ​នេះ​គឺ​ស័ក្តិសម​សម្រាប់​ដឹក​អ្នកដំណើរ​ក្នុង​តំបន់​មាន​ទេសភាព​ស្អាត តំបន់ភ្នំ និង​តំបន់​ទីក្រុង ជា​កន្លែង​ដែល​ចរាចរណ៍​លើ​ដងផ្លូវ​មាន​ភាព​មមាញឹក​ខ្លាំង​។

​ក្រុមហ៊ុន​ដែល​ស្ថិតក្នុង​ទីក្រុង​ឈី​ទាវ ខេត្ត​សាន​ទុង ភាគ​ខាងកើត​ប្រទេស​ចិន​នេះ កំពុង​សាកល្បង​គម្រោង​រថភ្លើង​ព្យួរ​លើ​អាកាស​ដំបូង​របស់ខ្លួន​នៅ​ចិន ក្នុង​ទីក្រុង​ហាន​ចេង ក្នុង​ខេត្ត​សាអាន​ស៊ី ភាគ​ពាយព្យ​។ ការសាងសង់​ផ្លូវ​រថភ្លើង​លាតសន្ធឹង​ប្រវែង ៥៥ គីឡូម៉ែត្រ បានចាប់ផ្តើម​កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១៦​។​

​ខ្សែ​រថភ្លើង​ដែល​រត់​ក្នុងទិសដៅ ត្បូង​-​ជើង ឆ្លងកាត់​ក្រុង គឺ​ភ្ជាប់​ជាមួយ​អាកាសយានដ្ឋាន​ក្រុង និង ធ្វើដំណើរ​ឆ្លងកាត់​តំបន់​ទេសភាព និង​តំបន់​ប្រវត្តិសាស្ត្រ​ជាច្រើន​នៅ​ទីក្រុង​ហាន​ចេង​៕ ដោយ៖ កញ្ញាដាលីស

រថភ្លើង​ព្យួរ​លើ​អាកាស​កំពុង​សាកល្បង​ក្នុង​ទីក្រុង​ហាន​ចេង ក្នុង​ខេត្ត​សាអាន​ស៊ី ភាគ​ពាយព្យ

ទីតាំងផ្សាយពាណិជ្ជកម្ម