ខ្ញុំ​ចូលចិត្ត​រស់នៅក្នុង​ខេត្ត​យូ​ន​ណាន​

1077
ចែករម្លែក
  • 5
    Shares

​លោក​ប៊ុន ជី​ម៉េង និយាយ ជាមួយ​អ្នកកាសែត​ថា ខ្ញុំ​ជិះ​កូន​កង់ ពណ៌​លឿង​មក ក្រុមហ៊ុន ofo និង DiDi ពិតជា​បានផ្តល់​ការងាយស្រួល​ច្រើន ដល់​យើងទាំងអស់គ្នា​។ បច្ចុប្បន្ន​ខេត្ត យូ​ន​ណាន កំពុង​រីកចម្រើន​យ៉ាង​ឆាប់ រហ័ស​ដូច​បណ្តា​ក្រុង​នានា​ក្នុងប្រទេស ចិន​។ ជនបរទេស​ដែល​រស់នៅក្នុង ខេត្ត​យូ​ន​ណាន​ប្រាកដជា​អាចមាន ចំណាប់ អា​ម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ការ រីកចម្រើន របស់ ខេត្ត​យូ​ន​ណាន​គ្រប់ៗ​គ្នា​។​

​បើ​គ្រាន់តែ​ស្តាប់​សំឡេង​និង មើលមុខ​មាត់ គេ​ពិបាក​ដឹងថា លោក ប៊ុន ជី​ម៉េង មកពី​ប្រទេស​ឥណ្ឌា ពីព្រោះ ឪពុក​របស់លោក​ជា​ជនជាតិ​ឥណ្ឌា តែ ម្តាយ​របស់លោក​ជា​ជនជាតិ​ចិន​ខេត្ត ក្វាង​តុង ។ ដូច្នេះ​លោក​ជា​អាណិកជន ចិន​ដែល​រស់នៅ​ក្នុងប្រទេស​ឥណ្ឌា​។​
​ ​
​នៅ​ចុងឆ្នាំ​២០១២ លោក​បាន ធ្វើដំណើរ​មកដល់​ខេត្ត​យូ​ន​ណាន ហើយ​ធ្វើជា​គ្រូបង្រៀន​ភាសា អង់គ្លេស នៅ​សាកលវិទ្យាល័យ​គរុកោសល្យ យូ​ន​ណាន​។ គិត​មកដល់ពេលនេះ លោក​បានរស់នៅ ក្នុង​ទីក្រុង​គុន​មីង​៥ ឆ្នាំ​ហើយ ។ លោក​ធ្លាប់​មើលឃើញ ដោយផ្ទាល់​ភ្នែក​នូវ​ការរីកចម្រើន​របស់ ខេត្ត​យូ​ន​ណាន​។ លោក​បាន បញ្ជាក់ថា ប៉ុន្មាន​ឆ្នាំនេះ ខេត្ត​យូ​ន​ណាន បានទទួល​ការរីកចម្រើន​គួរ​ជា ទី​កត់សម្គាល់​ក្នុងការ​សាងសង់​ផ្លូវ រថភ្លើង​ផ្លូវ​ល្បឿន​លឿន​ព្រលាន យន្តហោះ និង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្សេងៗ ទៀត​។ លោក​បន្តទៀតថា នៅពេល ធម្មតា​ខ្ញុំ​ចូលចិត្ត​ទៅ​ដើរលេង​នៅ​ខេត្ត យូ​ន​ណាន​ជាមួយ​មិត្តភក្តិ​របស់ខ្ញុំ​។ ផ្លូវ ល្បឿន​លឿន​ដ៏​ជឿនលឿន​ពិតជា​បានផ្តល់​ការងាយស្រួល ដល់​ពួកយើង​។ ខ្ញុំ​ចូលចិត្ត​ទៅ​ដើរលេង​កូន​ភូមិ​ផ្សេងៗ ក្នុង​តំបន់ភ្នំ​នៃ​ខេត្ត​យូ​ន​ណាន ពីព្រោះ អ្នកភូមិ​នៅ​ទីនោះ​តែងតែ​យក​របស់ ល្អៗ​មក​ចែករំលែក​ជាមួយ​ពួកយើងខ្ញុំ ហើយ​បង្ហាញ​ពី​ភាព រាក់ទាក់​កក់ក្តៅ ដើម្បី​ទទួល​ស្វាគមន៍​យើងខ្ញុំ​។​

​ក្នុងនាម​ជា​គ្រូបង្រៀន​នៅ សាកលវិទ្យាល័យ លោក​សង្ឃឹមថានឹង អាចរួមចំណែក​ក្នុងការ​បង្កើន​ការ ផ្លាស់ប្តូរ​រវាង​ប្រទេស​ចិន និង​ឥណ្ឌា ។ លោក​បាន​បញ្ជាក់ថា ប្រទេស​ចិន​និង​ឥណ្ឌា​សុទ្ធតែជា ប្រទេស​ដែល​នឹង​អាច មាន​អនាគត​ដ៏​ភ្លឺស្វាង​។ ភាគី​ទាំងពីរ ត្រូវតែ​បង្កើន​ការផ្លាស់ប្តូរ​រវាង​គ្នា​។ ខេត្ត​យូ​ន​ណាន​ស្ថិតនៅ​មិន​ឆ្ងាយ​ពី ប្រទេស​ឥណ្ឌា ចំណែក​ខ្ញុំ​កំពុង​ខិតខំ​រៀបចំ​សកម្មភាព​ផ្លាស់ ប្តូរ​សិស្ស​រវាង ប្រទេស​ទាំងពីរ​។ ខ្ញុំ​សង្ឃឹមថា និស្សិត ចិន​អាច​មានឱកាស​ទៅ​ប្រទេស​ឥណ្ឌា ដើម្បី​ស្គាល់​ប្រទេស​ឥណ្ឌា ចំណែក​ខ្ញុំ​នឹង នាំ​និស្សិត​ឥណ្ឌា​កាន់តែច្រើន​មក យូ​ន​ណាន ដើម្បី​ធ្វើ ឱ្យ​ពួកគេ​មានការ​យល់ដឹង​កាន់តែច្បាស់​លាស់​អំពី​សមិទ្ធ​ផល​របស់​ប្រទេស​ចិន​ក្នុង ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការផ្លាស់ប្តូរ​វប្បធម៌​។​

​ក្រោយពី​ទទួល​ការយក​បទសម្ភាសន៍​លោក​បាន​ប្រើ​ទូរស័ព្ទ​ហៅ តាក់ស៊ី​តាម​យ​រៈកម្ម​វិធី DiDi ។ លោក បាន​បន្ថែមទៀតថា គោលនយោបាយ កែទម្រង់​និង​បើកទ្វារ​ចំហ​របស់​ប្រទេស ចិន​បាន ផ្តល់​ផលប្រយោជន៍​ជាក់ស្តែង ដល់​ប្រជាជន​គ្រប់ៗ​គ្នា​។ ខ្ញុំ​ចូលចិត្ត​រស់នៅក្នុង​ខេត្ត យូ​ន​ណាន ៕ ដោយ​លី ហឺ​ង​ឈាំ​ង​

ទីតាំងផ្សាយពាណិជ្ជកម្ម