ចិន​បង្កើត​ដ្រូ​ន​ចារ​កម្មរាង​ដូច​សត្វ​ព្រាប​មែនទែន និង​អាច​បន្លំ​ខ្លួន​គេចផុត​ពី​រ៉ា​ដា​របស់​សត្រូវ​

1758
ចែករម្លែក

​ចិន​កំពុង​បង្កើន​សមត្ថ​ម​ភាព​ឈ្លបយកការណ៍​ទ្រង់ទ្រាយ​ធំ​របស់ខ្លួន ជាមួយ​ដ្រូ​ន​បំពាក់​កាមេរ៉ា​ជាច្រើន​គ្រឿង ដែល​រចនា​ឡើង​មើលទៅ​ដូច​សត្វ​ព្រាប​។

​ដ្រូ​ន​ឈ្លបយកការណ៍​ទាំងនេះ​ត្រូវបាន​បំពាក់​ជាមួយ​ស្លាប​អាច​ទទះ​បាន ដោយ​អាចឱ្យ​ពួកគេ​ហោះហើរ​ប្រៀប​បីដូច​ជាស​ត្វ​ព្រាប​មែនទែន​។

​ដ្រូ​ន​នេះ​គឺ​ស្ទើរតែ​មិនមាន​អ្វី​ខុសប្លែក​ពី​សត្វ​ព្រាប​មែនទែន ហើយ​ថែមទាំង​ហោះ​បន្លំ​ខ្លួន​ក្នុង​ហ្វូង​សត្វ​បក្សី​ពិតប្រាកដ​ទៀតផង ដើម្បី​ជួយ​ពួកគេ​ឱ្យ​ចៀស​ផុតពី​រ៉ា​ដា​។​

​ម៉ាស៊ីន​នេះ​ត្រូវបាន​បំពាក់​ដោយ​បច្ចេកវិជ្ជា​ដ្រូ​ន​ចារកម្ម​កំពូលៗ រួមទាំង​កាមេរ៉ា​មាន​គុណភាព​ខ្ពស់​សម្រាប់​រូបថត​និង​វីដេអូ​ឃ្លី​ប ប្រព័ន្ធ GPS ប្រព័ន្ធគ្រប់គ្រង​ការហោះហើរ និង​តំណ​ទិន្នន័យ​ផ្កាយរណប​។​

​ប្រភព​នានា​បាន​អះអាងថា ទីភ្នាក់ងារ​យោធា​និង​យោធា​ជាង ៣០ អង្គភាព បានដាក់​ពង្រាយ​ដ្រូ​ន​ចារ​កម្មនេះ​ដើម្បី​តាមដាន​ប្រជាជន​រួចទៅហើយ​៕ ដោយ៖ កញ្ញាដាលីស

ដ្រូ​ន​ចារកម្ម រាង​ដូច​ព្រាប របស់​ចិន

ទីតាំងផ្សាយពាណិជ្ជកម្ម