ថ្ងៃទី​២៦ ខែមិថុនា ២០១៨

1377
ចែករម្លែក

ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​រងារ​បញ្ហា​ប្រាក់កាស ឬ​បណ្តាក់ទុន​អ្វីមួយ​ផង​។ បើ​លោកអ្នក​ចង់​បណ្តាក់ទុន​រកស៊ី​នៅក្នុង​អំឡុង​ពេលនេះ​ឃើញថា​គប្បី ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ផល​អាក្រក់​នោះ​ឃើញថា​មាន​លាយឡំ​ផងដែរ​។​ការរស់នៅ​ក្នុងថ្ងៃនេះ​ដែ​រ​ឃើញថា​មានការ​ចម្រើន​លូតលាស់​គួរសម ដូចនេះ​បើ​ចង់​ទំនាក់ទំនង​កិច្ចការងារ​អ្វីមួយ​ជាមួយ អ្នកដទៃ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​សាសង​ស្នេហា​ឬ​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ដែល​ខ្លួន ស្រឡាញ់​ពេញចិត្ត​ជា​ពេលវេលា​ល្អ​ប្រពៃ​៕

ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​មិនល្អ​ប្រសើរ ដូចនេះ​បើ​ចង់​សម្រេចចិត្ត​អ្វីមួយ​សំខាន់ គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​មិនល្អ​នោះ​ងាយ​កើត​ចំពោះមុខ​ផង​។ ការប្រកប​ការងារ បើទោះបី​ជួប​ការលំបាក​ម្តេច​ម្តា​តែបើ​ខិតខំ​ពុះពារ​តែង​សម្រេច​មួយកម្រិត​ដែរ​។ ការធ្វើដំណើរ​ទីជិត ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​តែ​យ៉ាងណា​មិនត្រូវ​មានចិត្ត​ប្រកែប្រកាន់​ច្រើន​នោះឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿងរ៉ាវ​ចូល​ផ្ទះ​។​

រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ញុះញង់​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​ហើយ​ឈាន​មិន ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​បើ​ចង់​ប្រកបការងារ​អ្វី​មាន​ការជួប​បញ្ហា​រកាំចិត្ត​បន្តិច ប៉ុន្តែ​បើ​មាន ការតស៊ូ​ព្យាយាម​តែ​សម្រេច​ជោគជ័យ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ បើ​មាន ការចាប់ផ្តើម​ប្រកបការងារ​ថ្មី​ឃើញថា​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ប៉ុន្មាន​ទេ​តែបើ​ប្រកបការងារ​អ្វីដែល​សេសសល់​ចាស់ៗ​ពីមុនមក​ឃើញថា​គាប់ប្រសើរ​ជាង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត មិនតិច​នោះឡើយ​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ​ទេ ដូចនេះ​បើ​លោកអ្នក​ប្រកប​កិច្ចការងារ​ហើយ សង្ឃឹមលើ​អ្វីមួយ​តែង​ហុច​ផល​ល្អៗ​មកវិញ​គ្រាន់​កក់​ក្តៅចិត្ត​ផង​។ ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ថ្ងៃនេះ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​បន្តិច វិញ​ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ល្អ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ភ្លឺ​ថ្លា​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​៕

ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ចូរ​ប្រយ័ត្ន​ការបាត់បង់​អ្វីមួយ​ដោយ​មិនបាន​តាំងចិត្ត​ពីព្រោះ​តែ​ការ​មិនបាន តាំងចិត្ត​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​សូវ​កាក់កប​ដូច​ប្រាថ្នា​ទេ​ព្រោះ លាភ​ហេង​ច្រើន​បោល​ហួស​និង​ក្រុម​ដៃគូ​បដិបក្ខ​ប្រជែង​យក​អស់ៗ​គ្មាន​សល់​។

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​រកាំចិត្ត​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ទទួលរង​ការប៉ះទង្គិច មួយចំនួន​យាយី​ផង​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តោង​ប្រយ័ត្នប្រយែង​ដែរ​ពីព្រោះថា ផល​អាក្រក់​ងាយ​រត់​ចូល ជាង​សព្វមួយដង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​បញ្ហា​មិនល្អ​និង​ផល​ប៉ះទង្គិច​ច្រើន​យាយី ដូចនេះ​ទោះ​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​អត់ធ្មត់​ហើយ​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​ហោង​។ ការធ្វើដំណើរ ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ប្រទាំង​ប្រទើស​ចំពោះ​គ្នាច្រើន​៕

ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវមាន​ការប្រយ័ត្នប្រយែង​និង​មិនត្រូវ​ធ្វើ​អ្វី​សំខាន់ ឡើយ​ពីព្រោះថា​ផល​មិនល្អ​ងាយ​កើតឡើង​ផង​។ ក្រៅពីនេះ​បើ​លោកអ្នក​មានការ​ទំនាក់ទំនង​អ្វី​តែង ជួប​នូវ​ភ្លើង​ក្រហម និង​មានការ​បាត់បង់​ប្រាក់កាស​ច្រើន​ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង ថ្ងៃនេះ​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ថែមទៀត​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​បាំង​មុខ ៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែងមាន បញ្ហា​ប្រទាំង​ប្រទើស​និង​រឿង​រាវ​មិនល្អ​ឈានចូល​ខ្លះៗ​នាំ​រកាំចិត្ត​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​និង​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ពី​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត ។​

​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនមាន​ឧបសគ្គ​អ្វី​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​តែ​សព្វមួយដង​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន ទៅមុខ​និង​មានជោគ​មានជ័យ​ផង​។​សម្រាប់​ថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​ចៅហ្វាយនាយ​ឆាប់​មើលឃើញ​និង​កោត​ស​សើ​រដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ជិត មាន​ភាព​កាក់កប​គួរ​សមតែ​យ៉ាងណា​ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​មិន​ដូច្នេះ​ជោគ​លាភ​ទាំងនេះ នឹងត្រូវ​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​អញ្ចឹង​។​

​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​គួរសម​៕

ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ប្រកប​កិច្ចការងារ​សំខាន់​ឬ​ចាត់ចែង​អ្វីមួយ​ពីព្រោះ ថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ជួញ​ទី ជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​ការធ្វើដំណើរ​ទាំង​ស្ត្រី​បុរស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នកហើយ​៕

ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​ភាព​ស្រស់ស្រាយ​គួរសម ហើយ​បើ ទោះបី​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​ឥតមាន​ថយក្រោយ​ឡើយ​។ សម្រាប់ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់ហើយ​ការលក់ដូរ​ពេញដៃ​ពេញ ជើង​ឡើងវិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​សម្រាប់​បុរស​ចូរ​ប្រយ័ត្ន​ការបើក​រថយន្ត​ពីព្រោះថា​ផល​លំបាក​ណាមួយ កើតឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនទាន់​ភ្លឺ​ថ្លា​ប៉ុន្មាន​ទេ គឺ​អួអាប់​ណាស់​ហើយ​ផល​ចំណូល​នោះ​ទៀតសោត​ក៏​ផ្តល់​ផ្លែផ្កា​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទ្បើ​យ​ពិសេស​ពេលយប់​ព្រលប់​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម