ដោយៈ​សុផល​/ភ្នំពេញ​៖​បណ្តាញ​គ្រឹះស្ថាន​អប់រំ និង​បណ្តុះបណ្តាល វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ត្រូវបង្កើត​ឡើង​នៅ​ឆ្នាំ​២០០៨ ដោយ​លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន ក្នុង​បំណង​ដើម្បីឱ្យ​កុមារ និង​យុវជន​កម្ពុជា​ទទួលបាន​ការអប់រំ​ប្រកបដោយ​គុណភាព គុណធម៌ មនុស្សធម៌ អាកប្បកិរិយា​ល្អ និង​ភាពជា​អ្នកដឹកនាំ​ល្អ​បំផុត​។

​ផ្តើមចេញពី​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ សាខា​សន្ធរម៉ុក ១​ទីតាំង ជាមួយ​បុគ្គលិក​ចំនួន​៧០​នាក់ និង​មាន​សិស្ស​ត្រឹមតែ​៦០០​នាក់ មកដល់​ឆ្នាំ​២០២២​នេះ បណ្តាញ​គ្រឹះស្ថាន​អប់រំ និង​បណ្តុះបណ្តាល វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​ពង្រីក​បេសកកម្ម​អប់រំ​របស់ខ្លួន​សរុប​ចំនួន​១៨​ទីតាំង ព្រមជាមួយ​បុគ្គលិក​ច្រើនជាង ១ ០០០​នាក់ និង​មាន​សិស្ស​ជាង ១៣ ០០០​នាក់​។​

​ការរីកចម្រើន​ឥតឈប់ឈរ ក្រោម​ការដឹកនាំ​របស់​លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​គ្រប់គ្រង​ផ្ទាល់​គេ​ក៏​មិនអាច​បំភ្លេច​បានឡើយ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​បុគ្គល​សំខាន់​៣​រូប​ទៀត​ដែលជា​សមាជិក​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៅក្នុង​ការដឹកនាំ​បណ្តាញ​គ្រឹះស្ថាន​អប់រំ និង​បណ្តុះបណ្តាល វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ឱ្យមាន​ការរីកចំរើន នោះ​គឺ ៖​លោក នៅ សីហា ជា​សមាជិក​ក្រុមប្រឹក្សាភិបាល និង​ជា​ប្រធាន​នាយក​ហិរញ្ញវត្ថុ​(Chief Financial Officer)​នៃ​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប​ចាប់តាំងពី​ឆ្នាំ​២០០៨​។ មុនពេល​ចូល​បម្រើ​ការងារ​នៅ​វេស​ឡាញ លោក​ធ្លាប់​បម្រើ​ការងារ​អ្នកគ្រប់គ្រង​ការស្រាវជ្រាវ​និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ប្រតិបត្តិ​នៃ​វិទ្យា​ស្ថា​សេដ្ឋកិច្ចកម្ពុជា ក្នុងតួនាទី​ជា​សេដ្ឋវិទូ​ដ៏​ល្បី​របស់​កម្ពុជា និង​ជា​អ្នកនិពន្ធ​សំខាន់​នៃ​ការបោះ​ពុ​ម្ភ​ផ្សាយ​ប្រចាំឆ្នាំ «Cambodia Economic Watch»​។​

​លោក​មានបទពិសោធន៍​លើ​ផ្នែក​ហិរញ្ញវត្ថុ ជាពិសេស​ការគ្រប់គ្រង​លំហូរ​សាច់ប្រាក់ និង​ហិរញ្ញវត្ថុ ការវិភាគ​សេដ្ឋកិច្ច ការស្រាវជ្រាវ និង​ការគ្រប់គ្រង​គម្រោង​។​លោក​បាន ទទួល​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច និង​ការគ្រប់គ្រង និង​អនុបណ្ឌិត​ផ្នែក Econometrics and Economics ឯកទេស​វិស្វកម្ម​ព័ត៌មាន និង​ការវាយតម្លៃ​សេដ្ឋកិច្ច ពី​សាកល វិទ្យាល័យ LUMIERE LYON II ប្រទេស​បារាំង និង​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច ពី​សាកលវិទ្យាល័យ​ភូមិន្ទ​និតិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ។ លើសពីនេះ​លោក​បាន​ចូល​រួ​វគ្គ​បណ្តុះបណ្តាល និង​សិក្ខាសាលា​ពាក់ព័ន្ធ​ហិរញ្ញវត្ថុ សេដ្ឋកិច្ច ធុរៈកិច្ច និង​ភាពជា​អ្នកដឹកនាំ​នានា​ជាច្រើន​ទាំង​ក្នុង និង​ក្រៅប្រទេស​ទៀតផង​ដែរ​។​

​បន្ទាប់មក​គឺ​លោក តែ ឡាយ បច្ចុប្បន្ន​លោក​ជា​ប្រធាន​នាយក​អប់រំ (Chief Education Officer) នៃ​បណ្តាញ​គ្រឹះស្ថាន​អប់រំ និង​បណ្តុះបណ្តាល វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប​។ លោក​បាន​បម្រើ​ការងារ​លើ​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​កម្មវិធីសិក្សា ការបណ្តុះបណ្តាល​គ្រូបង្រៀន និង​ការគ្រប់គ្រង​ធនធានមនុស្ស ចាប់តាំងពី​ឆ្នាំ​២០០៨​។​លោក​បានទទួល​បរិញ្ញាបត្រ​ផ្នែក​អប់រំ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ការដឹកនាំ និង​រដ្ឋបាល​អប់រំ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ផ្នែក​គ្រប់គ្រង​គ្រប់គ្រង​ធនធានមនុស្ស ។ លើសពីនេះ លោក​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល និង​សិក្ខាសាលា​អប់រំ ធុរកិច្ចនិង​ភាពជា​អ្នកដឹកនាំ​នានា​ជាច្រើន​ទាំង​ក្នុងនិង​ក្រៅប្រទេស​ទៀតផង​ដែរ​។​

​ជាមួយគ្នានេះ គេ​ក៏​មិនអាច​បំភ្លេច លោក គង់ សំនៀង ដែល​លោក​បាន​ចូល​បម្រើ​ការងារ​នៅ​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ចាប់តាំងពី​ឆ្នាំ​២០០៨ ជា​នាយក​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ​លោក​ទទួល​តំណែង​ជា​ប្រធាន​នាយក​ប្រតិបត្តិការ​(Chief Operating Officer)​។​មុនពេល​បន្ត​បេ​ក​កម្ម​អប់រំ​នៅ​វេស​ឡាញ លោក​ធ្លាប់​បម្រើ​ការងារ​ជា​គ្រូបង្រៀន​មុខវិជ្ជា​គណិតវិទ្យា គ្រប់គ្រង និង​ដឹកនាំ​ស្ថាន​ប័ន​អប់រំ​ជាង​២៥​ឆ្នាំ​។ លោក​បានទទួល​បរិញ្ញាបត្រ​ផ្នែក​គណិតវិទ្យា និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​ធុរៈកិច្ច​។ លើសពីនេះ លោក​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល និង​សិក្ខាសាលា​អប់រំ ធុរៈកិច្ច និង​ភាពជា​អ្នកដឹកនាំ​នានា​ជាច្រើន​ទាំង​ក្នុង និង​ក្រៅប្រទេស​ទៀតផង​ដែរ​។

​សូមជម្រាបថា បណ្តាញ​គ្រឹះស្ថាន​អប់រំ និង​បណ្តុះបណ្តាល វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ផ្តល់​សេវាកម្ម​អប់រំ​ចំណេះ​ទូទៅ​ខ្មែរ កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ​និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​មនុស្សពេញវ័យ កម្មវិធី​ភាសា​ចិន និង​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​។រហូតដល់​បច្ចុប្បន្ននេះ វេស​ឡាញ មាន​សាលារៀន​ស្តង់ដារ​ជាតិ​៖ សាលា រៀន​វ៉េ​ស្ទ​ឡា​ញន៍១១​សាខា សាលារៀន​ណ​ត្ស​ឡា​ញន៍ ១​សាខា សាលា​ភាសា​អង់គ្លេស​លី​ឌឺ​លែ​ន ១​សាខា សាលារៀន​សហគមន៍​២១ ៣​សាខា​និង​វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ ១​សាខា ព្រមទាំង​មាន​សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល ១​សាខា​។​

​ក្រៅពី​កម្មវិធីសិក្សា​គោល បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាននិងកំពុង​អនុវត្ត​កម្មវិធី​ជាតិ និង​អន្តរជាតិ​ជាច្រើន ដែលមាន​កម្មវិធី​ក្លឹប​វិទ្យាសាស្ត្រ​វ័យក្មេង STEM ទម្លាប់​ល្អ​ទាំង​៧​សម្រាប់​បុគ្គល​ឆ្នើម កម្មវិធី​បណ្តុះបណ្តាល​ចំណេះដឹង​ហិរញ្ញវត្ថុ និង​កម្មវិធីសិក្សា​បន្ថែ​ម​ជាច្រើន​ទៀត​។​

​លើសពីនេះ បណ្តាញ​គ្រឹះស្ថាន​អប់រំ និង​បណ្តុះ​បណ្តាញវេស​ឡាញអេ​ឌ្យូ​ខេ​សិនគ្រុប​ក៏​ជា​តំណាង​ឲ្យ Franklin Covey Education នៃ​សហរដ្ឋអាមេរិកក្នុងការ​ចែក ចាយ​ផ្តាច់មុខ​កម្មវិធី​ទម្លាប់​ល្អ​ទាំង​៧​សម្រាប់​បុគ្គល​ឆ្មើ​ម(7 Habits of Highly Effective People)ដែលជា​កម្មវិធី​ដ៏​ល្បី​ល្បាយ​លំដាប់​ពិភពលោកប្រចាំ​ប្រទេស​កម្ពុជា​ផងដែរ​។​

​សម្រាប់​ទិសដៅ​បន្ត បណ្តាញ​គ្រឹះស្ថាន​អប់រំ និង​បណ្តុះបណ្តាល វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ប្តេជ្ញា​ខិតខំ​ធ្វើ​ទំនើបកម្ម និង​អភិវឌ្ឍ​កម្ម​វ​វិធី​សិក្សា​ម​តេ្ត​យ្យ បឋម មធ្យម និង​ការបណ្តុះបណ្តាល​បច្ចេកទេស និង​ជំនាញ​វិជ្ជាជីវៈ​ជូន​ដល់​សិស្សានុសិស្ស មន្ត្រីរាជការ និង​បុគ្គលិក​ក្រុមហ៊ុន ប្រកបដោយ​ប្រសិទ្ធភាព​និង​ស្របតាម​បំ​និ​ន​ជីវិត​ក្នុង​សតវត្ស​ទី​២១ ព្រមទាំង​បញ្ចូល​បច្ចេកវិទ្យា​អប់រំ​ថ្មីៗ​បន្ថែមទៀត ដើម្បី​ជួយ​គាំទ្រ​ដល់​ការអប់រំ​ឲ្យ​កាន់​ល្អ​ប្រសើរឡើង​ថែម​៕