ដោយ៖តារារិទ្ធ(ភ្នំពេញ) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហើបឲ្យដឹងថា៖នៅខែកញ្ញាខាងមុខនេះសម្តេច នឹងអញ្ជើញទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមថ្លែងសុន្ទរកថានៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិដោយផ្ទាល់ ។បន្ទាប់មកសម្តេចនឹងមានទស្សនកិច្ចផ្លូវ ការទៅកាន់ប្រទេសគុយបា និង ចុងក្រោយគឺទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ ដែលជាមិត្តភក្តិ​ដ៏ល្អរបស់កម្ពុជា ។

ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ ​នាព្រឹកថ្ងៃទី១៧​ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែនមានប្រសាសន៍ ថា៖«ក្នុងខែកញ្ញាខាងមុខនេះខ្ញុំត្រូវ​ទៅ​អានសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិដោយផ្ទាល់គឺមិនអានតាម Onlineដូចពេលមុនទេ គឺខ្ញុំទៅដោយ ផ្ទាល់ ដោយសារឆ្នាំនេះយើងជាប្រធាន​អាស៊ានតែ​ម្តងហើយកាលមុននេះគ្រោងទុកថានឹងអាចសុន្ទរកថានៅល្ងាចថ្ងៃទី ២៣ ខែកញ្ញា ប៉ុន្តែ ឥឡូវនេះត្រូវបានផ្លាស់ប្តូរ ជាមួយបង់ក្លាដែសដែលគាត់មានម៉ោងពេលព្រឹកសុំឱ្យគាត់ទៅ​អានម៉ោងយើងនៅពេលល្ងាច ឯខ្ញុំមកអាននៅពេលព្រឹកវិញ ។ បន្ទាប់ចេញពីនោះមកល្ងាច​ ថ្ងៃទី ២៣ ខែកញ្ញា ខ្ញុំធ្វើដំណើរទស្សនកិច្ចទៅគុយបា ដែលទស្សនកិច្ចនេះធ្វើ​ឡើងនៅថ្ងៃទី២៤-២៥ ខែកញ្ញា ។រសៀលថ្ងៃទី២៥ ខែកញ្ញាខ្ញុំត្រូវហោះចេញពី​ទីក្រុង​ឡាហាវ៉ាមក កាន់ទីក្រុងតូក្យូ ។ មកដល់ទីក្រុងតូក្យូល្ងាចថ្ងៃទី២៦ ខែកញ្ញាហើយថ្ងៃទី២៧ ខែកញ្ញាខ្ញុំនឹងចូលរួមបុណ្យសពអតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ ដែលជាមិត្ត​ភក្តិ​ដ៏ល្អរបស់យើង »។

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានឲ្យដឹងផងដែរថានៅខែវិច្ឆិកា ឆ្នាំ២០២២​ខាង​មុខ​នេះដែរសម្តេចក៏មានភារកិច្ចរវល់ច្រើនក្នុងការប្រជុំទាំងក្នុងប្រទេសនិងក្រៅ ប្រទេសដោយ សម្តេចនឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំ G20 នៅថ្ងៃ១៥ វិច្ឆិកានៅកោះបាលីតាមការអញ្ជើញពីលោកប្រធានាធិបតីឥណ្ឌូណេស៊ីក្នុងនាមជាម្ចាស់ផ្ទះ ដែលត្រូវអញ្ជើញប្រធានអាស៊ានឲ្យចូលរួម ។ បន្ទាប់ពី​ចេញពីឥណ្ឌូណេស៊ីនឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងបាងកកតាមការអញ្ជើញរបស់​ឯកឧត្ដម ប្រាយុទ្ធ ច័ន្ទអូចារ ជានាយករដ្ឋមន្រ្តីថៃដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ APEC ផងដែរ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងក្តីរីករាយណាស់ដែលកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះបានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥និងកិច្ចប្រជុំពាក់ ព័ន្ធប្រកបដោយភាពជោគជ័យ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ខ្ញុំពិតជាមានការអរគុណនិងរីករាយខ្លាំងណាស់ជាមួយនឹងអ្វី ដែលបានកើតឡើងកន្លងផុតទៅរយៈពេលជាង ១០ថ្ងៃនេះ គឺការប្រជុំអាស៊ាននិងដៃគូរពាក់ព័ន្ធដែលមានទាំងវេទិកាតំបន់អាស៊ាននិងអាស៊ី-បូព៌ា ដែលប្រទេសរាប់សិបប្រទេសបានមកជួបជុំគ្នានៅរាជធានីភ្នំពេញ។ខ្ញុំសូម កោតសរសើរចំពោះអាជ្ញាធរពាក់ព័ន្ធក្នុងការរក្សាសុវត្ថិភាពសម្រាប់ភ្ញៀវរបស់យើងដែលមកកាន់ភ្នំពេញទាំងមន្ត្រីសន្តិសុខ ទាំងផ្នែកសុខាភិបាល»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាខណៈដែលពិភពលោកកំពុងមានជម្លោះសូម្បីតែការរៀបចំកៅអីសម្រាប់រដ្ឋមន្រ្តីការបរទេសដែលមកប្រជុំក្នុងក្របខណ្ឌអាស៊ា ននៅរាជធានីភ្នំពេញក៏មានការលំបាកដែរដោយសារតែរដ្ឋមន្ត្រីការបរទេសខ្លះមិនចង់អង្គុយជិតគ្នា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ឧត្តមមន្ត្រីពាក់ព័ន្ធសម្រាប់កិច្ចប្រឹងប្រែងក្នុងការរៀបចំសម្របសម្រួលកិច្ចប្រជុំដ៏សំខាន់នេះ ។ សម្តេចតេជោបាន ថ្លែងកោតសរសើរលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងឧត្តមមន្ត្រីទាំងអស់ដែលបានប្រឹងប្រែងសម្របសម្រួ លនិងឈានទៅចេញសេចក្តីថ្លែងការណ៍នានាខណៈពិភពលោកចាក់ស្រេះទៅដោយបញ្ហា។ សមិទ្ធផលដែលទទួលបាននោះជារឿងដែលមិនអាចមិនសរសើរពីសមត្ថ ភាពលោក ប្រាក់ សុខុន និង ឧត្តមមន្ត្រីពាក់ព័ន្ធបាននោះឡើយ ។ ជាមួយគ្នានេះសម្តេចតេជោបានថ្លែងអំណរគុណដល់ប្រទេសពាក់ព័ន្ធទាំងអស់ដែលបានបង្ក លក្ខណៈដល់កម្ពុជាចូលរួមចំណែកដោះស្រាយបញ្ហា និង ចេញបាននូវសេចក្តីប្រកាសរួមមួយដោយជោគជ័យ ៕