ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ព្រឹកស្អែកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ដែលជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនអេស្ប៉ាញចំនួន ៣០ ម៉ឺនដូស នៅវិមានសន្តិភាព។

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនកូនក្មេងចំនួន៣០ម៉ឺនដូសដែលជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនអេស្ប៉ាញនេះបានដឹក មក ដល់ប្រទេសកម្ពុជានៅវេលារំលងអាធ្រាត្រថ្ងៃទី ១៦ សីហា ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ។

គួរបញ្ជាក់ថា៖មកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងសរុបប្រមាណ ៧៤ លានដូសហើយកំពុងសល់នៅក្នុងឃ្លាំងជាង ៧.៦ លានដូសទៀត។

របាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថាមកដល់ពេលបច្ចុប្បន្នកម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ៩៤ភាគរយនៃចំនួនប្រជាពល រដ្ឋសរុប។ ក្នុងនោះដូសទី១ បានជាង ១៥លាននាក់,ដូសទី២ បានជាង ១៤លាននាក់, ដូសទី៣ បានជិត ១០លាននាក់, ដូសទី៤ បានជិត ៤លាននាក់ និង ដូសទី៥ បានជាង ៥៥ម៉ឺននាក់ ៕