​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ តៃវ៉ាន់​កាលពី​ថ្ងៃ​ពុធ​ទី​១៧​សីហា​បាន​បង្ហាញ​យន្តហោះ​ប្រយុទ្ធ​ទំនើប​បំផុត​របស់​ខ្លួន គឺ​យន្តហោះ​បំពាក់​កាំជ្រួច​ធុន F-16Vនៅក្នុង​ការបង្ហាញ​នា​ពេល​យប់​ដ៏​កម្រ​មួយ​​បន្ទាប់​ពី​ចិន​ធ្វើ​សមយុទ្ធ​គំរាម​ទ្រង់ទ្រាយ​ធំ​មិន​ដែល​ធ្លាប់​មាន​នៅ​ជុំវិញ​កោះ​នេះ​កាលពីដើម​ខែ​។​

​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំ​ង​បាន​ធ្វើ​សមយុទ្ធ​ជើង​ទឹក​និង​អាកាស​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​នៅ​ខែ​នេះ​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​និង​គណៈប្រតិភូ​សភា​អាម៉េរិក​មួយក្រុម​ទៀត​ទៅ​​កាន់​កោះ​គ្រប់គ្រង​ដោយ​ខ្លួនឯង​មួយ​នេះ​។​

យន្តហោះ​ប្រយុទ្ធ F-16V ត្រូវបាន​តៃវ៉ាន់​បង្ហាញ​កំញើញ​ចិន​កាលពី​ថ្ងៃ​១៧​សីហា​នៅ​មូលដ្ឋាន​ទ័ពអាកាស​មួយ​

​អាជ្ញាធរ​តៃវ៉ាន់​ក៏​បាន​ធ្វើ​សមយុទ្ធ​ផ្ទាល់​របស់​ខ្លួន​ធ្វើ​ដូចជា​កំពុង​ទប់ទល់​នឹង​ការ​វាយ​ចូល​របស់​កងកម្លាំង​ចិន​ដីគោក និង​កាលពី​ថ្ងៃ​ពុធ​ទី​១៧​សីហា​ទាហាន​ទ័ពអាកាស​បាន​បំពាក់​កាំជ្រួច​ប្រឆាំង​នាវា​​ផលិត​នៅ​អាម៉េរិក​ចូល​យន្តហោះ​F-16V ក្នុង​ការហ្វឹកហាត់​បង្ហា​ញ​ភាព​ត្រៀមខ្លួន​ជាស្រេច​នៅក្នុង​ខណ្ឌ​ហួរ​លៀន​(Hualien )​។​ក្រោយមក​F-16Vsចំនួន​ប្រាំ​មួយគ្រឿង​បាន​ហោះ​ចេញ​សំ​រាប់ការ​​យកការណ៍​និង​បេសកកម្ម​ពេល​យប់ ក្នុងនេះ​ពីរ​គ្រឿង​មាន​បំពាក់​កាំ​ជ្រួច​។​

​កងទ័ពអាកាស​តៃវ៉ាន់​បាន​និយាយថា​« ក្នុងការ​ប្រឈម​ការ​គំរាម​ពី​សមយុទ្ធ​កាលពី​ពេល​ថ្មីៗ​របស់​កងកម្លាំង​កុំម្មុយនីស្ត យើង​ប្រុង​ជើង​ការជាប់​…​ដើម្បី​ធានា​សន្តិសុខ​ជាតិ​»​។​

​សូមបញ្ជាក់​ថា​តៃវ៉ាន់​បាន​និង​កំពុង​ធ្វើ​អោយ​ប្រសើរ​ឡើង​កង​យន្តហោះ​ប្រយុទ្ធ​របស់​ខ្លួន​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ ចំ​ពេល​កងកម្លាំង​ចិន​កាន់តែ​បង្កើន​សកម្មភាព​ក្បែរៗ​កោះ​និង​ស្ថិត​ក្រោម​សម្ពាធ​ជាប្រ​​ចាំ​ពី​កង​យន្តហោះ​ចិន​ដែល​ហោះចូល​ក្នុង​អ្វីដែល​តៃវ៉ាន់​អះអាងថា​ដែនអាកាស​របស់ខ្លួន​៕