​ដោយៈ​សុផល​/​ភ្នំពេញ​៖​ស្ថាន​តំណាង​ពាណិជ្ជកម្ម​ថៃ បាន​បញ្ជាក់ថា​៖​ចាប់ពី​ថ្ងៃទី ២៥ ដល់​ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២២​នឹងមាន​ការរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ “Mini Thailand Week 2022” នៅ​ផ្សារ​ទំនើប ភូ ពុ​យ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។​

​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ Mini Thailand Week 2022 ជា​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ដ៏​ធំ​ប្រចាំឆ្នាំ ដែល​រៀបចំ ដោយ​ក្រសួងពាណិជ្ជកម្ម នៃ​ប្រទេស​ថៃ​ក្នុងគោលបំណង​ផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងផ្សព្វផ្សាយទំនិញគុណភាពខ្ពស់របស់ថៃ។​

​នៅក្នុង​ពិព័រណ៍​នេះ មាន​ទំនិញ​ជាច្រើន​ប្រភេទ​សម្រាប់​ឲ្យ​លោកអ្នក​ធ្វើការ​ជ្រើសរើស ដែល​ទំនិញ​ទាំងអស់​សុទ្ធតែជា​ទំនិញ ដែលមាន​គុណភាព​ល្អ មកពី​ប្រទេស​ថៃ និង​តំលៃ​សមរម្យ​។ ចំពោះ​លោកអ្នក​ដែលមាន​បំណង ចង់​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម ចែកចាយ​ទំនិញ​ថៃ នឹងមាន​ឱកាស​ជួប​ផ្ទាល់​ជាមួយ​ម្ចាស់​រោងចក្រ ដែល​មកពី​ប្រទេស​ថៃ​ផងដែរ​។​

​ពិព័រណ៍​ពាណិជ្ជកម្ម​ដែល ចាប់ផ្តើម​ពី​ម៉ោង ១០ ព្រឹក ដល់​ម៉ោង ១០ យប់​នេះ​ក៏មាន​ការលក់ បញ្ចុះតម្លៃ​ផងដែរ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​។​

​សាធារណជន អាច​ចូល​ទស្សនា​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ “Mini Thailand Week 2022” នេះ​ដោយ​សេរី​និង​រីករាយ​ទស្សនា​ការប្រគុំ​តន្ត្រី​ដែល​ចូលរួម​ដោយ​តារាចម្រៀង​ល្បីៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​មានការ​ចាប់​រង្វាន់​ជូន​ដល់​អតិថិជន​ជា​រៀងរាល់ថ្ងៃ​ទៀតផង ៕Ph