ដោយៈតារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបា លកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យមានការចាត់ទុកសុខុមាលភាពរបស់ប្រជាជននិងសុខភាពសាធារណៈជាអាទិភាពខ្ពស់បំផុតប្រកា ន់ខ្ជាប់ជានិច្ចនូវស្មារតីជួយគ្នាទៅវិញទៅ មកនិងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយទ្វេភាគីពីប្រទេសអេស្ប៉ាញ ជូនរាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី១៨ ខែសីហាឆ្នាំ ២០២២ នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាតាម រយៈការសម្រេចចិត្តដ៏ត្រឹមត្រូវនិងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការរៀបចំយុទ្ធនាការជាតិចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេសជូនដល់ប្រជាជន ជាពិសេសកុមារដែលជាទំពាំងស្នងឬស្សីនិងជាអនាគតនៃប្រទេសជាតិ គឺប្រទេសកម្ពុជាអាចត្រូវបានចាត់ទុកថាជាប្រទេសឈានមុខមួយក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។

ជាលទ្ធផលទោះបីរលកថ្មីនៃការឆ្លងរាលដា លនៅបន្តមានក៏ដោយក៏កម្ពុជាអាចបើកដំ ណើរការប្រទេ​សឡើងវិញលើគ្រប់វិស័យតាំងពីខែ វិច្ឆិកាឆ្នាំ ២០២១ និងអាចរក្សាបានប្រក្រតីភាពនៃដំណើរការសង្គម-សេដ្ឋកិច្ច ព្រមទាំងបានស្ដារនិងជំរុញកំណើនឡើងវិញ ប្រកបដោយភាពរឹងមាំរហូតមកដល់ពេលបច្ចុប្បន្ននេះ។

សម្ដេចតេជោ ហ៊ុន​ សែន បានថ្លែងបន្តថាសមិទ្ធផលទាំងនេះសម្រេចបានតាមរយៈការចាក់វ៉ាក់សាំងដែលបានជួយបង្កើតជារនាំងការពារដ៏រឹងមាំ, ចូលរួមកាត់ផ្ដាច់ការឆ្លងរាលដាល, និងជាពិសេសបញ្ចៀ​សបាននូវការឈឺធ្ងន់និងការ បាត់បង់ជីវិត។ ជាក់ស្ដែងកម្ពុជាមិនមា នករណីស្លាប់នោះឡើយក្នុងរយៈពេលជិត ៤ខែចុងក្រោយនេះរាប់តាំងពីខែ មេសា ឆ្នាំ ២០២២ មកដល់ថ្ងៃនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើក ឡើងថាទោះជាយ៉ាងនេះក្ដីជំងឺកូវីដ- ១៩ មិនទាន់ឃ្លាតទៅណាឆ្ងាយពីយើងនោះទេ។ ក្នុងន័យនេះកម្ពុជាក៏ដូចជាសកលលោកទាំងមូលត្រូវបន្តយកចិត្តទុកដាក់និងខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងជំងឺកូវីដ -១៩ដោយស្មារតីបុរេសកម្មនិងប្រុងប្រយ័ត្នខ្ពស់ជាពិសេសការបន្តនិងពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញជូនដល់ប្រជាជនគ្រប់រូបនិងកុមារដែលមានអាយុ៣ឆ្នាំឡើងដែឡនឹងបន្តដើរតួនាទីស្នូលក្នុងការផ្ដល់ការការ ពារដ៏រឹងមាំនិងមានប្រសិទ្ធភាពបំផុតតទល់ នឹងការបំប្លែងខ្លួនថ្មីៗ និងមិនឈប់ឈរនៃជំងឺកូវីដ-១៩។

ឆ្លៀតក្នុងឱកាសនេះក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា សម្តេចសូមសម្តែងនូវអំណរគុណជូនចំពោះប្រជា ជននិងរដ្ឋាភិ បាលនៃព្រះរាជាណាចក្រអេស្ប៉ាញនិងបណ្តាប្រទេសជាសមាជិកផ្សេងទៀតនៃសហភាពអឺរ៉ុបដែលបា ននិងកំពុងបន្តចូលរួមចំណែកយ៉ាងសំ ខាន់ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាការងើបឡើងវិញនៃសង្គម- សេដ្ឋកិច្ចកម្ពុជាតាមរយៈការផ្ដល់ជំនួយវ៉ាក់សាំងជាពិសេសសម្រាប់កុមារនិងជំ នួយបច្ចេកទេសផ្សេងៗជាបន្តបន្ទាប់ ។

សម្តេចតេជោបានបន្តថាស្របពេលដែ លជំងឺកូវីដ-១៩បានថមថយតែមិនទា ន់បានបញ្ចប់នៅឡើយសកលលោកទាំងមូលក៏បាននិងកំពុងជួបប្រទះនឹងបញ្ហាប្រឈមដ៏គួរឱ្យព្រួយបារម្ភជាច្រើនផ្សេងទៀតដែលអាចបន្ទច់បង្អាក់សន្ទុះនៃការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចសកល ។ ជាក់ស្ដែងការកើនឡើងនៃថ្លៃប្រេងឥន្ធនៈបានបង្កឱ្យមានអតិផរណាខ្ពស់នៅគ្រប់ទីកន្លែងជាពិ សេសសហរដ្ឋអាមេរិកនិងសហភាពអ៊ឺរ៉ុបដែលបានជំរុញឱ្យធនាគារកណ្ដាលត្រូវបង្ខំចិត្តដំឡើងអត្រាការប្រាក់ដើម្បីទប់ស្កាត់ការបន្តកើនឡើងនៃអតិផរណាដែលការណ៍នេះអាចនឹងធ្វើឱ្យតម្រូវការសកលធ្លាក់ចុះ។ជា ងនេះទៅទៀតអតិផរណាខ្ពស់ក៏បាននិងកំ ពុងដាក់សម្ពាធកាន់តែខ្លាំងឡើងមកលើជីវ ភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនយើងផងដែរ ។

ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនិងពិបាកប៉ាន់ប្រមាណនេះយើងត្រូវការជាចាំបាច់នូវកិច្ច សហប្រតិបត្តិការនិងការចេះជួយគ្នាទៅវិញទៅមកជាងពេលណាៗទាំងអស់។ក្នុងស្មា រតីនេះខ្ញុំសូមលើកទឹកចិត្តឱ្យមានការចាត់ទុកសុខុមាល ភាពរបស់ប្រជាជននិងសុខភាពសាធារណៈជាអាទិភាពខ្ពស់បំផុតប្រ កាន់ខ្ជាប់ជានិច្ចនូវស្មារតីជួយគ្នាទៅវិញទៅមកនិងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ក្នុងនាមជាប្រធានអាស៊ាននៅ ក្នុងឆ្នាំ២០២២នេះកម្ពុជានឹងខិតខំពង្រឹងសហការពារដ៏រឹងមាំចូលរួមកាត់ផ្តាច់ការឆ្លងរាលដាលនិងជាពិសេសបញ្ចៀសបាននូវការឈឺធ្ងន់ និង ការបាត់បង់អាយុជីវិត ។

លោកសី គ្រីស្ទីនណា អាហ្គីឡា (Cristina Aguilar) ភារៈធាវីស្ដីទីនៃស្ថានទូតព្រះរា ជាណាចក្រអេស្ប៉ាញប្រចាំកម្ពុជាបានមានប្រសាសន៍ថាជំនួយនេះ,កើតចេញពីកិច្ចព្រ មព្រៀងរវាងខាងក្រសួងសុខភិបាលនៃប្រទេសទាំងពីរនិងកើតចេញពីកិច្ចការសហ ការជាមួយយន្តការការពារពលរដ្ឋរបស់ស ហភាពអឺរ៉ុប។

លោកស្រីបន្តថានេះក៏ជាសក្ខីភាពដែលបង្ហាញពីសាមគ្គីភាពនិងទឹកចិត្តសប្បុរសធម៌របស់ប្រជាជនអេស្ប៉ាញនិងការប្តេជ្ញាចិត្តរបស់ប្រទេសអេស្ប៉ាញក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកវីដ-១៩ ផងដែរ។

លោកស្រីបានឲ្យដឹងថា កន្លងមកព្រះរា ជាណាចក្រអេស្ប៉ាញបានឧបត្ថម្ភវ៉ាក់សាំងកវី ដ-១៩ ជាង៥០លានដូសរួចទៅហើយនិងជាប់ចំណាត់ថ្នាក់ជាអ្នកផ្ដល់ជំនួយធំជាងគេ ទី៧ ទាំងសកលលោក។

លោកស្រីបានបន្តថាលោក ប៉េគ្រូ សង់ឆេ ស (Pedro Sánchier) ប្រធានាធិបតីអេស្ប៉ាញបានប្ដេជ្ញាថានឹងផ្ដល់ជំនួយវ៉ាក់សាំងចំនួន ២០ លានដួសបន្ថែមទៀត។

លោកស្រីបានសំដែងអណរសាទរចំ ពោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានគ្រប់គ្រង់ស្ថានការណ៏កូវីដ-១៩ ប្រកបដោយជោគជ័យនិងទទួលបាន ការកោតសរសើរយ៉ាងទូលំទូលាយ។

សម្រាប់ប្រទេសអេស្ប៉ាញនេះគឺជាកិត្តិ យសដើម្បីជួយភាទ្រដល់ពលរដ្ឋកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជា ក្នុងកិច្ចប្រឹងប្រែងប្រកបដោយប្រសិទ្ធភាពក្នុងការធានាសុវត្ថិភាពខ្ពស់បំផុតជូនប្រជាពលរដ្ឋរបស់ខ្លួនរួមទាំងជនបរទេសដែលពុំមានសញ្ជាតិកម្ពុជាផងដែរ។

ប្រទេសកម្ពុជានៅតែជាប្រទេសមួយ​នៅ ក្នុងចំណោមប្រទេសនាំមុខ​គេ​នៅក្នុងពិភពលោក ចំពោះការផ្តល់វ៉ាក់សាំងកូវីដ-១៩ដល់ពលរដ្ឋខ្លួនបានជាង៩៤ ភាគរយនៃចំនួនប្រជាពលរដ្ឋសរុប ។ ក្នុងនោះដូសទី១ បានជាង១៥លាននាក់,ដូសទី២ បានជាង១៤លាននាក់, ដូសទី៣បានជិត១០លាននាក់,ដូសទី ៤បានជិត៤លាននាក់និងដូសទី៥បាន ជាង៥៥ម៉ឺននាក់ ។

ដោយសារប្រព័ន្ធការពារខ្លួនរបស់មនុ ស្សដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញអាចថយចុះទៅតាមពេល វេលាព្រះរាជាណាចក្រកម្ពុជាបានសម្រេ ចអនុវត្តផ្តល់ វ៉ាក់សាំងដូសជំរុញ​​នៅថ្ងៃទី១១ខែតុលាឆ្នាំ២០២១និងរហូត មកដល់ពេលនេះហើយបានពង្រឹងប្រព័ន្ធការពារខ្លួនរបស់ពលរដ្ឋបានយ៉ា ងល្អនិងបានឈានទៅបើកប្រទេសឡើងវិញល់គ្រប់វិស័យ ។

គួរបញ្ជាក់ថា៖មកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងសរុបទាំងជំនួយទ្វេភាគី ទាំងជំនួយតាមយន្តការកូវ៉ាក់និងការបញ្ជាទិញដោយផ្ទាល់មានប្រ មាណ ៧៤លាន ដូសហើយកំពុងសល់នៅក្នុងឃ្លាំងជាង ៧.៦ លានដូសទៀត ៕