​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ចិនដីគោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​សីហា​បាន​រាយការណ៍​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​៣.៥៧០​នាក់​សំរាប់​ថ្ងៃ​១៧​សីហា ក្នុងនេះ​៦៨២​នាក់​ចេញ​រោគសញ្ញា​និង​២.៨៨៨​នាក់​មិន​​ចេញ​រោគសញ្ញា​។​

​ធៀប​នឹង​ការឆ្លង​៣.០៣៦​នាក់​កាល​ពី​មួយ​ថ្ងៃមុន ការឆ្លង​ថ្មី​កើន​លើស​មួយ​ថ្ងៃមុន​៥៣៤​នាក់​។​

​ទោះ​ជា​ចំនួន​ឆ្លង​កើនឡើង តែ​មិន​មាន​ការស្លាប់​ថ្មី​ដោយ​ជំងឺ​នេះ​ទេ​គឺ​នៅ​រក្សា​៥.២២៦​នាក់​ដដែល​និង​គិត​ត្រឹម​ថ្ងៃ​១៧​សីហា ចិនដីគោក​មាន​អ្នក​ឆ្លងកូវី​ដ​១៩​ចេញ​រោគសញ្ញា​ត្រឹមតែ​២៣៧.៥៨០​នាក់​ប៉ុ​​ណ្ណោះ​។​

​សំ​រាប់​ថ្ងៃ​១៧​សីហា ទីក្រុង​ប៉េកាំង​បាន​រាយការណ៍​អ្នក​ឆ្លង​ថ្មី​ប្រាំ​នាក់​នៅ​ពេល​ទីក្រុង​សៀង​ហៃ​មិនមាន​អ្នក​ឆ្លង​ថ្មី​ដូច​មួយ​ថ្ងៃមុន​ដែរ​៕

​ចិន​បាន​រាយការណ៍​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ជាង​៣.៥០០​នាក់​កាលពី​ថ្ងៃ​១៧​សីហា តែ​ក្រុង​សៀង​ហៃ​មិន​មាន​អ្នក​ឆ្លង​ថ្មី​ទេ​