ដោយ​:​វណ្ណៈ​/​ព្រះ​សីហ​នុ: អាជ្ញាធរខេត្ត​ព្រះសីហនុ​ប្រកាសជូន​ដំណឹង​ដល់​អតីត​កម្មករ និយោជិត​ទាំងអស់ ដែល​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​កាស៊ីណូ តុង​ហ្វា​ង ប៉ា​លី​រិ​ន មក​ទូទាត់​បើកប្រាក់​បំណាច់​ផ្តាច់​កិច្ចសន្យាការងារ នៅ​រសៀល​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២២ នៅ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្ត​ព្រះសីហនុ​។​

​នៅក្នុង​សេចក្តីជូនដំណឹង​បញ្ជាក់ថា អតីត​កម្មករនិយោជិត​ទាំងអស់​ភ្ជាប់​មកជា​មួយ​៖
១៖ ប័ណ្ណ​ថតចម្លង​មួយច្បាប់ នូវ​អត្តសញ្ញាណប័ណ្ណ ឬ​ប័ណ្ណ​សម្គាល់​អត្តសញ្ញាណ​ផ្សេងៗ​ដែលមាន​តម្លៃ​ស្មើ​
២៖ កាត ឬ​ប័ណ្ណ​សម្គាល់​ការងារ (​កា​ស៉ី​ណូ តុង​ហ្វា​ង ប៉ា​លី​រិ​ន​)
៣៖ ករណី​មានការ​បើកប្រាក់​ជំនួស សូម​ភ្ជាប់​មកជា​មួយ​លិខិត​ផ្ទេរសិទ្ធិ​ដែលមាន​ស្នាម​មេដៃ​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន​កាស៊ីណូ តុង​ហ្វា​ង ប៉ា​លី​រិ​ន ដែលមាន​ទីតាំង​ស្ថិតនៅ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ បាន​ផ្អាក​ដំណើរការ​តាំងពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២២ កន្លងទៅ ក្រោយ​មាន​ករណី​ផ្ទុះអាវុធ​កើតឡើង បណ្តាល​ឲ្យ​បុរស​ជនជាតិ​ចិន​ពីរ​នាក់​បាត់បង់​ជីវិត​។​

​ក្រោយពី​កើតរឿង​រ៉ាវ​ដ៏​ចម្រូងចម្រាស់ តាមផ្លូវ​ច្បាប់​នេះ​មក អាជ្ញាធរខេត្ត​ព្រះសីហនុ និង​អង្គភាព​ពាក់ព័ន្ធ បាន​រួមគ្នា​ដោះស្រាយ​ដោយ​យកចិត្តទុកដាក់​និង​សម្របសម្រួល​គ្រប់​នីតិវិធី​រួចមក មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិ​ជ្ជ​ជីវៈ​ខេត្ត បានទទួល​មូល​ប្ប​ទា​នប​ត្រ​ដើម្បី​បើក​ជា​សាច់ប្រាក់ បំណាច់​ជូន​ដល់ អតីត​បុគ្គលិក​,​កម្មករ​និង​សេវា​ពាក់​ព​ន្ធ័ ទាំងអស់​តែម្តង​៕​សរន​-PC