ទឹកស្ទឹង​សែន​នៅ​ក្រុង​កំពង់ធំ បាន​ជន់​លិច​វាលស្រែ និង​តំបន់​ទំនាប នៅ​ជុំវិញ​ក្រុង​នេះ​អស់ហើយ បន្ទាប់ពី​ទឹកបាន​ឡើងដល់​កម្រិត ១៣,៥៨ ម៉ែត្រ លើស​កម្រិត​ត្រូវ​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន ០,០៨ ម៉ែត្រ នៅ​ថ្ងៃទី​១៨ ខែសីហា រួចមក ហើយ​ការ​លិច​នេះ អាចមាន​រយៈពេល​ច្រើន​ថ្ងៃ​ទៀត ដោយសារ​ទឹកស្ទឹង​នេះ នៅក្នុង​ខេត្តព្រះវិហារ មិនទាន់​ស្រក និង​មាន ភ្លៀង​បន្ថែម មកជា​បន្តបន្ទាប់ តែ​ការ​លិច​នេះ មិន​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ទេ ដោយសារ​ជាទូទៅ ប្រជាពលរដ្ឋ​ភាគច្រើន មានការ​អភិវឌ្ឍ​ភូមិដ្ឋាន ដោយ​ចាក់ដី​បន្ថែម ខ្ពស់ៗ មានតែ​សាលារៀន​ទេ ដែល​រង​ការលិចលង់​ខ្លះ​នោះ​។​

Aug 18, 2022

ជំនន់​ទឹក​ស្ទឹងសែន អាច​លិច​ត្រាំ តំបន់​ជុំវិញ ក្រុង​កំពង់ធំ ច្រើន​ថ្ងៃ​ទៀត​
​ដោយៈ ប​.​ខុន / ភ្នំពេញៈ ទឹកស្ទឹង​សែន​នៅ​ក្រុង​កំពង់ធំ បាន​ជន់​លិច​វាលស្រែ និង​តំបន់​ទំនាប នៅ​ជុំវិញ​ក្រុង​នេះ​អស់ហើយ បន្ទាប់ពី​ទឹកបាន​ឡើងដល់​កម្រិត ១៣,៥៨ ម៉ែត្រ លើស​កម្រិត​ត្រូវ​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន ០,០៨ ម៉ែត្រ នៅ​ថ្ងៃទី​១៨ ខែសីហា រួចមក ហើយ​ការ​លិច​នេះ អាចមាន​រយៈពេល​ច្រើន​ថ្ងៃ​ទៀត ដោយសារ​ទឹកស្ទឹង​នេះ នៅក្នុង​ខេត្តព្រះវិហារ មិនទាន់​ស្រក និង​មាន ភ្លៀង​បន្ថែម មកជា​បន្តបន្ទាប់ តែ​ការ​លិច​នេះ មិន​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ទេ ដោយសារ​ជាទូទៅ ប្រជាពលរដ្ឋ​ភាគច្រើន មានការ​អភិវឌ្ឍ​ភូមិដ្ឋាន ដោយ​ចាក់ដី​បន្ថែម ខ្ពស់ៗ មានតែ​សាលារៀន​ទេ ដែល​រង​ការលិចលង់​ខ្លះ​នោះ​។​