លោក ណុះ ស្លេះ​ប្រធាន​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុ​ជាបានអះអាងថា​ដើម្បី​សម្រួច​គោលដៅ​ឆ្ពោះទៅ​ស្វែងរក​មេដាយមាស​តាម​ស​ន្ទ​ស្សន៍​មេដាយ​មាស​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣( CAMSOC) សហព័ន្ធ​គ្រោង​នឹង​យក​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣ នៅ​ខេត្ត​ព្រះសីហនុ​នេះ​ភ្ជាប់​នឹង​ការធ្វើ Pre-Sea Games ជា​លើក​ទី​២​តែម្ដង​។​សហព័ន្ធ​នឹង​រៀបចំ​ការប្រកួត​ម៉ូតូ​ទឹក​នៅក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ឱ្យ​អធិកអធម​ផង​និង​លើកកម្ពស់​វិស័យ​កីឡា​ម៉ូតូ​ទឹក ឱ្យ​កាន់តែ​រីកចម្រើន​ផងដែរ​។