​ប្រែ​សម្រួលៈ​បំណង (Xinhua)៖ នាយករដ្ឋមន្ត្រី​ចិន​លោក លី ឃឹ​ឈៀង​(Li Keqiang)​បាន​ស្នើសុំ​អោយ​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ខិតខំ​ធ្វើ​ការកែ​ទំរង់​និង​បើកចំហ​ថែមទៀត​ដើម្បី​ស្វះស្វែង​រក​កម្លាំង​ជំរុញ​ថ្មី​​សំរាប់​ធ្វើអោយ​សេដ្ឋកិច្ចចិន​មាន​ស្ថិរភាព​និង​ជំរុញ​ការអភិវឌ្ឍ​។​

​លោក​លី​បាន​ធ្វើ​សំណើ​បែប​នេះ​ក្នុងអំឡុងពេល​លោក​ចុះ​ពិនិត្យ​ការងារ​នៅ​ទីក្រុង​សិន​ចិន​នៅក្នុង​ខេត្ត​ក្វាង​ទុង​ភាគខាងត្បូង​ចិន​ចាប់ពី​ថ្ងៃ​អង្គារ​ដ​ល់ថ្ងៃ​ពុធ​ទី​១៧​សីហា​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​លើ​ការអនុវត្ត​ទស្សន​អភិវឌ្ឍន៍​ថ្មី​និង​សម្របសម្រួល​ការងា​រ​ទប់ស្កាត់​គ្រប់គ្រង​ការផ្ទុះ​ជំងឺឆ្លង​ជាមួយនឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​តាម​វិធី​មាន​ប្រសិទ្ធភាព​ខ្ពស់​​មួយ​។​ដោយ​សង្កត់ធ្ងន់​លើ​កម្លាំង​ជំរុញ​ថ្មី​តាមរយៈ​ការកែ​ទំរង់​និង​បើកចំហ​បន្ថែម លោក​លី​បាន​និយាយថា​ប្រទេស​ចិន​នឹង​ពង្រឹង​គ្រឹះ​សំ​រាប់ការ​រើប​រើ​សេដ្ឋកិច្ច​បន្ថែម ដោយ​ផ្តល់​អាទិភាព​ដល់​ការ​ធ្វើ​អោយ​កំណើន​​មាន​លំនឹង និង​ការពារ​ជីវភាព​របស់​ប្រជាជន​។​ការបើកចំហ​ជា​គោលនយោបាយ​មូលដ្ឋាន​របស់​រដ្ឋ​ចិន មិន​ថា​ទិដ្ឋភាព​អន្តរជាតិ​វិវត្ត​យ៉ាង​ណា​ទេ ដោយ​ចិន​ប្តេជ្ញា​បើកចំហ​។​

​ក្នុង​អំឡុងពេល​ធ្វើ​ទស្សនកិច្ច លោក​លី​បាន​ស្តាប់​របាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន​អំពី​ការងារ​របស់​គេ​ដើម្បី​ធ្វើ​អោយ​ការអភិវឌ្ឍ​មាន​ស្ថិរភាព​។​នៅ​ក្រុមហ៊ុន​BYD​ដែលជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​​ឈាន​មុខ​មួយ​នៅ​ចិន លោកនាយក​រដ្ឋមន្ត្រី​ត្រូវបាន​រាយការណ៍​ជូន​ថា ក្រុមហ៊ុន​ឥឡូវ​ប្រើ​និយោជិត​៥០០.០០០​នាក់ និង​បង្កើត​ការងារ​ថ្មី​ជា​មធ្យម​ជា​ង​២០.០០០​នាក់​ក្នុង​មួយ​ខែ​នៅ​ឆ្នាំនេះ​។​

​បើ​តាម​លោក​លី រដ្ឋាភិបាល​មិន​ត្រឹមតែ​ជួយ​សហគ្រាស​មីក្រូ តូច​និង​ធ​ម្យ​ម​រួមទាំង​បុគ្គល​រកស៊ី​ដោយ​ខ្លួនឯង​ដើម្បី​ដោះស្រាយ​ការលំបាក​របស់​គេ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​សហគ្រាស​ឯកជនធំៗ​ដើម្បី​អោយ​ពួក​​គេ​រីកចំរើន​កានតែ​ខ្លាំង​និង​ប្រសើរឡើង ហើយ​«​ប្រទេស​នឹង​ពង្រឹង​ថែម​ទាំង​អភិវឌ្វិស័យ​សាធារ​ណៈ​ហើយនឹង​លើកទឹកចិត្ត គាំទ្រ ព្រមទាំង​ដឹកនាំ​ការអភិវឌ្ឍ​វស័យ​មិនសាធារណៈ ។​ក្រុមហ៊ុន​ទាំងអស់​​មិន​ថា​រដ្ឋ​ឬ​ឯកជន ទទួលបាន​ការយកចិត្ត​ទុកដាក់​ស្មើគ្នា​»​។​

​ចុងបញ្ចប់​លោក​លី​ផ្តាំ​ថា ក្នុងនាម​ជា​ខេត្ត​មាន​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ចិន ក្វាង​ទុងត្រូវតែ​បន្ត​តួនាទី​របស់​ខ្លួន​ក្នុងការ​កែ​ទំរង់​និង​បើកចំហ​ដើម្បី​ចូល​រួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រទេស​៕

​នាយករដ្ឋមន្ត្រី​លី ឃឹ​ឈាំ​ង ចុះ​ពិនិត្យ​ទីក្រុង​សិន​ចិន ក្នុង​ខេត្ត​ក្វាង​ទុង កាលពី​ថ្ងៃ​១៦​និង​១៧​សីហា​