​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​រដ្ឋាភិបាល​អាម៉េរិក​នឹង​ធ្វើ​កិច្ច​ពិភាក្សា​ជាមួយ​អាជ្ញាធ​រកោះ​តៃវ៉ាន់​ស្តី​ពី​សន្ធិសញ្ញា​ពាណិជ្ជកម្ម​ទូលំទូលាយ​មួយ ក្នុង​សញ្ញា​នៃ​ការគាំទ្រ​រដ្ឋាភិបាល​រប​ស់កោះ​ដែល​ចិន​អះអាង​​ថា​ជា​របស់​ខ្លួន​នេះ​។​

​កិច្ច​ពិភាក្សា​រវាង​អាម៉េរិក​និង​តៃវ៉ាន់​ក៏​នឹង​ផ្តោត​លើ​កសិកម្ម ការងារ បរិស្ថាន បច្ចេកវិទ្យា​ឌីជីថល ឋានៈ​នៃ​សហគ្រាស​រដ្ឋ​និង​គោល​នយោបាយ​មិន​ទីផ្សារ​។​

​ការប្រកាស​បើកកិច្ចពិភាក្សាកាលពី​ថ្ងៃ​ព្រហស្បតិ៍​កើត​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ រួម​មាន​ការបាញ់​កាំជ្រួច​ចូល​ក្នុង​សមុទ្រ​ដើម្បី​បំភ័យ​តៃវ៉ាន់​ដោយសារ​ដំណើរ​ទស្សនកិច្ច​របស់​ប្រ​​ធាន​សភា​អាម៉េរិក​នៅ​កោះ​នេះ​។​

​អ្នកសម្របសម្រួល​របស់​ប្រធានាធិបតី ចូ​ន បៃ​ដិន​សំរាប់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក លោក ឃឺត ខាំ​បែ​ល​(Kurt Campbell)​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​នឹង​«​ពង្រឹង​ទំនាក់​​ទំនង​របស់​យើង​ជាមួយ​តៃវ៉ាន់​» តែ​បាន​សង្កត់ធ្ងន់​ថា​គោលនយោបាយ​របស់​អាម៉េរិក​ចំពោះ​ចិន​មិន​បាន​ផ្លាស់ប្តូរ​ទេ​។​អាម៉េរិក​មិនមាន​ទំនាក់ទំនង​ផ្លូវការជាមួយ​តៃវ៉ាន់ទេ តែជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី​ប្រាំ​​បួន​របស់​អាម៉េរិក​។

​ក្នុងពេល​ជាមួយគ្នា យោធា​តៃវ៉ាន់​បាន​ធ្វើ​ហ្វឹកហាត់​ប្រើ​កាំជ្រួច​និង​កាំភ្លើង​ការពារ​ដែនអាកាស​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយធ្វើ​ដូចជា​កំពុង​ឆ្លើយតប​នឹង​ការវាយប្រហារ​របស់​កាំ​ជ្រួច​ចិន​៕

​ទាហាន​តៃវ៉ាន់ ហ្វឹកហាត់​ប្រើ​កាំភ្លើង​ប្រឆាំង​យន្តហោះ​នៅ​មូលដ្ឋាន​មួយ​ក្នុង​ខណ្ឌ​ហួ​លៀន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​សីហា

ក្នុង​សមយុទ្ធ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​មូលដ្ឋាន​ទ័ព​អាកាសហួ​លៀន ទាហាន​តៃវ៉ាន់​ក៏​ហ្វឹកហាត់​បាញ់​កាំជ្រួច​ផលិត​នៅ​តៃវ៉ាន់​ធុន​Sky Bow 3