ដោយៈ​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖សម្រាប់​ខែកញ្ញា​ខាងមុខនេះ​ក្រុមបាល់ទាត់​អាយុ​ក្រោម​២៣​ឆ្នាំ​របស់​កម្ពុជា​នឹង​ប្រកួត​ជាមួយ​ក្រុមយុវជន​អាយុ​ក្រោម​២៣​ជប៉ុន ។​ការប្រកួត​នឹងធ្វើ​នៅ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​ជួប​ក្រុម​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​២៣​ឆ្នាំ​ជប៉ុន​នៅ​ថ្ងៃ​សៅរ៍​ទី​២០​ខែកញ្ញា ខាងមុខ​។​

​សូមបញ្ជាក់ថា​ក្នុង​ខែកញ្ញា​កម្ពុជា​ស្វាគមន៍​ភ្ញៀវ​ចំនួន​២​ប្រកួត​គឺ​បន្ទាប់ពី​ប្រកួត​ជាមួយ​​ក្រុម​ជប៉ុន​នៅ​ថ្ងៃទី​២០​ខែកញ្ញា​កម្ពុជា​នឹង​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ​បង់​ក្លា​ដែ​ស​នៅ​ថ្ងៃទី​២២​ខែកញ្ញា​បន្តទៀត ។​

​ការប្រកួត​មិត្តភាព​អន្ដរជាតិ​របស់​ក្រុម​កម្ពុជា​គឺ ផ្ដោត​គោលដៅ​សំខាន់​ក្នុង​គោលដៅពីរ​ផ្សេងគ្នា ក្នុងនោះ​ក្រុម U23 កម្ពុជា ផ្ដោត​គោលដៅ​ត្រៀមខ្លួន​សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​២០២៣ គ្រា​ដែល​ក្រុម​ធំ​ពោលគឺ​ក្រុម​ជម្រើសជាតិ​កម្ពុជា​គឺជា​ការត្រៀម​លក្ខណៈ​មុន​ការប្រកួត​ពានរង្វាន់​ជើងឯក​អាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup 2022 នា​ចុងឆ្នាំ​២០២២ ខាងមុខ​។​

​សូមបញ្ជាក់ថា ប្រវត្តិ​ជួបគ្នា​ចុងក្រោយ រវាងពីរប្រកួត​ខាងលើ កម្ពុជា​សុទ្ធតែ​បរាជ័យ ដោយ​ក្រុម U23 កម្ពុជា បាន​ចាញ់ U23 ជប៉ុន ០​ទល់​៤ ក្នុងជំនួប​វគ្គ​ជម្រុះ​ពូ​ល K នៃ​ពានរង្វាន់ AFC U23 Asian Cup 2022 នៅ​ទឹកដី​ជប៉ុន​កាលពី​ចុងខែ​តុលា ឆ្នាំ​២០២១​។ កម្ពុជា​ក៏ ធ្លាប់​ចាញ់​បង់​ក្លា​ដេ​ស ០​ទល់​១ ក្នុងជំនួប​មិត្តភាព​នៅ​ពហុ​កីឡដ្ឋាន​ជាតិ អូឡាំពិក កាលពី​ឆ្នាំ​២០១៩​ដែរ​៕​សរន