​ដោយ​: បាយ័ន / សៀមរាប​: នៅ​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២២ នេះ ជា​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ ចុះ​វាស់វែង​កំណត់​និយាម​ការ​ក្បាលដី និង​កំណត់​អត្តសញ្ញាណ​កាន់កាប់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដែល​ស្ថិតនៅក្នុង​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប​។

​ក្រុមការងារ​ដែលមាន​សមាសភាព​ចម្រុះ​អញ្ជើញ​មកពី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រដ្ឋបាល​ខេត្តសៀមរាប និង​អាជ្ញាធរ​ភូមិ ឃុំ បាន​ចុះ​វាស់វែង​កំណត់​និយាម​ការ​ក្បាលដី និង​កំណត់​អត្តសញ្ញាណ​កាន់កាប់​ដីធ្លី ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​៕/V​