ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌទួលគោក ដឹកនាំលោក ជា ពិសី អភិបាលខណ្ឌទួលគោក បានទទួលអំណោយ ជាធុងសំរាម ពីក្រុមហ៊ុន 800 super ដើម្បីដាក់តាមទីសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌទួលគោក ជាពិសេស ការដាក់ធុងសំរាមនេះ ជាការចូលរួមថែទាំអនាម័យបរិស្ថាន និងលើកកម្ពស់សោភ័ណភាពក្នុងទីក្រុង។ 

នៅថ្ងៃថ្ងៃទី១៧ ខែសីហា ដដែលនោះ លោកអភិបាលខណ្ឌទួលគោក ក៏បានដឹកនាំ លោកអភិបាលរងខណ្ឌ លោកនាយករដ្ឋបាលខណ្ឌ ប្រធាន-អនុប្រធានការិយាល័យ មន្ត្រីខណ្ឌ លោកចៅសង្កាត់ និងតំណាងក្រុមហ៊ុន 800 super អញ្ជើញចុះដាក់ធុងសំរាម ក្នុងដំណាក់កាលទី១ នៅតាមបណ្តោយផ្លូវលេខ២៤៥ ផ្លូវ២៣០ និង មហាវិថី ព្រះមុនីរ៉េត ជាពិសេស នៅតាមទីប្រជុំជនតំបន់ផ្សារ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

លោក ជា ពិសី បានលើកឡើងថាៈ ក្នុងយុទ្ធនាការដាក់ធុងសំរាម ខាងលើនេះ បានជួយលើកម្ពស់សោភ័ណភាព សណ្ដាប់ធ្នាប់របៀបរៀបរយ រក្សាអនាម័យបរិស្ថាន និងអាចកាត់បន្ថយការកកស្ទះទឹកលូ ដោយសារការទុកដាក់សំរាម មិនទាន់បានត្រឹមត្រូវ៕/V-PC