ដោយៈភ្នំ​សន្ទុក​/​កំពង់ធំ​៖ លោកស្រី លំ គ​ន្ធា​រី អភិបាលរង​ខេត្តកំពង់ធំ បាន​អញ្ជើញ​បើក​វគ្គ​បណ្ដុះបណ្ដាល​តម្រង់​ទិស​សម្រាប់​ក្រុមប្រឹក្សាឃុំ​សង្កាត់​ជាប់ឆ្នោត​ថ្មី​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២​។​

វគ្គ​បណ្ដុះបណ្ដាល​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី ក្រុមប្រឹក្សាឃុំ​នៃ​រដ្ឋបាល​ស្រុក​កំពង់ស្វាយ​, ក្រុមប្រឹក្សាឃុំ​នៃ​រដ្ឋបាល​ស្រុក​ប្រាសាទ​បល្ល័ង្ក ,​ក្រុមប្រឹក្សាឃុំ​រដ្ឋបាល ស្រុក​ប្រាសាទ​សំបូរ ,​ក្រុមប្រឹក្សាឃុំ​នៃ​រដ្ឋបាល​ស្រុក​សន្ទុក​និង​ក្រុមប្រឹក្សាឃុំ​នៃ​រដ្ឋបាល​ក្រុង​ស្ទឹងសែន​។​ វគ្គ​នេះ​មាន​រយៈពេល​ពីថ្ងៃ​ចាប់ពី​ថ្ងៃទី​១៨-១៩ ខែសីហា​នៅ​សាលាខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ។​

​ថ្លែង​ក្នុងឱកាស​នេះ​លោកស្រី លំ គ​ន្ធា​រី​បានលើកឡើង​ពី​ទិដ្ឋភាព​ច្បាប់​មួយចំនួន និង​បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់​ឱ្យ​ចិត្ត​ទុកដាក់​ស្តាប់​បទឧទ្ទេសនាម​នានា​ដើម្បី​ជា​ប្រយោជន៍​ដល់​ការអនុវត្ត​ជាក់ស្តែង​ប្រកបដោយ​គុណភាព​និង​ប្រសិទ្ធភាព​៕/PC