​ប្រែ​សម្រួលៈ​បំណង​(cgtn,xinhua)៖ ភាពរាំងស្ងួត​នៅ​ទូ​ទាំង​អឺរ៉ុប​កំពុង​បង្ក​អោយ​ប្រទេស​ខ្លះ​ដូចជា​អាល្លឺម៉ង់​ងាក​ទៅរក​គមនាគមន៍​ផ្លូវដែក​សំរាប់​ការដឹក​វត្ថុ​ធាតុដើម​និង​គ្រឿង​បរិក្ខា​ដែល​សំខាន់​ចាំបាច់​សំរាប់​​ការផលិត​ថាមពល នៅពេល​ការដឹកជញ្ជូន​តាម​ទន្លេ​ក្លាយជា​ឧបសគ្គ​មួយ​ដោយសារតែ​កំរិត​ទឹក​ធ្លាក់ចុះ​ទាប​។​

​អាល្លឺម៉ង់ ក៏​បញ្ជូន​ហ្គាស​និង​គ្រឿង​បរិក្ខា​ផលិត​ចរន្តអគ្គិសនី ព្រមទាំង​គ្រឿង​បរិក្ខា​ឧស្សាហកម្ម​ផ្សេងៗ​តាម​រថភ្លើង​ដឹក​អ្នកដំណើរ​ចំ​ពេល​ទន្លេ​រ៉ា​ញ​(Rhine)​រីងស្ងួត​។​

​ក្នុង​រូប​គឺ​កាណូត​ជាប់​នៅ​បាតទន្លេ​ដា​នូ​ប​(Danube)​រីងស្ងួត​ក្នុង​ទីក្រុង​ណូវី សាដ ប្រទេស​ស៊ែ​ប៊ី និង​ទន្លេល័​រ​(Loire )​របស់​បារាំង​បង្ហាញ​បាត​រីងស្ងួត​របស់​វា​នៅពេល​ភាពរាំងស្ងួត​វាយប្រហារ​ឃុំ​​ឡូ​អែរ​អូក​សង់​(Loireauxence) របស់​បារាំង​៕

​រូបថត​កាលពី​ថ្ងៃ​១៧​សីហា បង្ហាញ​បឹង​មួយ​ជិត​ទីក្រុង​នី​ស​របស់​បារាំង​ខាងត្បូង​រីងស្ងួត​។​កាលពី​ខែ​កក្កដា បារាំង​ទទួល​ទឹកភ្លៀង​ជា​មធ្យម​សរុប​៩,៧​មី​លី​ម៉ែត្រ ដែល​ធ្វើអោយ​វា​ជាខ​ឬ​កក្កដា​រីងស្ងួត​បំផុត​​គិត​ចាប់តាំងពី​ឆ្នាំ​១៩៥៩ ព្រមទាំង​ក្តៅ​បំផុត​ផងដែរ​គិត​ចាប់តាំងពី​ឆ្នាំ​១៩០០