លោក​ ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុ​និ​យ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០២២​ថា ​សម្ពាធ​ទាប​សកម្ម នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ដំណើរ​ទៅរក​កោះ​ហៃណាំ​បាន​ស្រូប​ខ្យល់មូសុង​និរតី​ឱ្យ​បង្កើន​ឥទ្ធិពល​ដល់​កម្រិត​បង្គួ​រ​នាំឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅក្នុង​ក្របខណ្ឌ​ស្ទើរ​ទូទាំងប្រទេស ជាពិសេស​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​និង​ភាគ​ឦសាន​។​ អ្នកនាំពាក្យ​ដដែលបន្តថា​ ភ្លៀង​បានចាប់ផ្តើម​ធ្លាក់​រាយប៉ាយ​នៅថ្ងៃនេះ​(១៨​សីហា​)​ដោយ​រុញ​ពី​ភាគ​ខាងក្រោម​(​ត្បូង​)​ឡើងទៅ​ភាគខាងជើង​រហូតដល់​ថ្ងៃទី​២២​ខែសីហា​។ជាមួយគ្នានេះ​នៅ​តំបន់​មាត់សមុទ្រ​មាន​ខ្យល់​បក់បោក​ខ្លាំង​ជាង​ពេល​ធម្មតា​ដែរ ។ នៅ​រាជធានី​ភ្នំពេញ​និង​បណ្តា​ខេត្ត​ភាគខាងត្បូង​អាច​នឹងមាន​ភ្លៀង​ធ្លា​ក់នៅ​ល្ងាច​ថ្ងៃទី​១៨​ខែសីហា នេះ​។​

Aug 18, 2022

លោក​ ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុ​និ​យ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០២២​ថា ​សម្ពាធ​ទាប​សកម្ម នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ដំណើរ​ទៅរក​កោះ​ហៃណាំ​បាន​ស្រូប​ខ្យល់មូសុង​និរតី​ឱ្យ​បង្កើន​ឥទ្ធិពល​ដល់​កម្រិត​បង្គួ​រ​នាំឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅក្នុង​ក្របខណ្ឌ​ស្ទើរ​ទូទាំងប្រទេស ជាពិសេស​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​និង​ភាគ​ឦសាន​។​

អ្នកនាំពាក្យ​ដដែលបន្តថា​ ភ្លៀង​បានចាប់ផ្តើម​ធ្លាក់​រាយប៉ាយ​នៅថ្ងៃនេះ​(១៨​សីហា​)​ដោយ​រុញ​ពី​ភាគ​ខាងក្រោម​(​ត្បូង​)​ឡើងទៅ​ភាគខាងជើង​រហូតដល់​ថ្ងៃទី​២២​ខែសីហា​។ជាមួយគ្នានេះ​នៅ​តំបន់​មាត់សមុទ្រ​មាន​ខ្យល់​បក់បោក​ខ្លាំង​ជាង​ពេល​ធម្មតា​ដែរ ។ នៅ​រាជធានី​ភ្នំពេញ​និង​បណ្តា​ខេត្ត​ភាគខាងត្បូង​អាច​នឹងមាន​ភ្លៀង​ធ្លា​ក់នៅ​ល្ងាច​ថ្ងៃទី​១៨​ខែសីហា នេះ​។​