ស្វាយ​អាចជួយ​បញ្ចុះ​សម្ពាធ​ឈាម​ដ៏​ល្អ​

1371
ចែករម្លែក

ការស្រាវជ្រាវ​ថ្មី​មួយ​របស់ សកល​វិទ្យាល័យ​កាលីហ្វ័រ​ញ៉ាប​ង្ហា​ញ​ថា បរិភោគ​ស្វាយ​៣៣០​ក្រាម ក្នុង​មួយថ្ងៃ ជា​ឱសថ​ដ៏​ល្អ​ជួយ​ស្ត្រី​ប្រឆាំង​តប​ជំងឺលើសឈាម និង​ជំងឺ​ខាង​ផ្លូវ​រំលាយ​អាហារ ។​
​ ​
​ការស្រាវជ្រាវ​ទើបត្រូវ​បាន អធិប្បាយ​នៅ​សន្និសីទ​ប្រចាំឆ្នាំ​របស់​សមាគម​ជីវជាតិ​អាមេរិក បាន​ទូន្មាន​ស្ត្រី ពិសេស​ស្ត្រី​ឈានចូល​មជ្ឈិមវ័យ ចូរ បំពេញ​ស្វាយ​ប្រមាណ​២​ចាន (៣៣០ ក្រាម​) ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ ។​
​ ​
​តាម​បណ្ឌិត រ៉ូ​បើ​ត ហុក​មែន (Robert Hockman) អ្នក​រៀបរៀង ជាន់ខ្ពស់​របស់​ការស្រាវជ្រាវ និង​ការ ពិសោធន៍​លើស​សត្វ ព្រមទាំង​កោសិកា បង្ហាញថា ពពួក​សារជាតិ Polyphenol នៅ​ស្វាយ​ដូចជា mangiferin, quercetin, gallotamin និង​អាស៊ីត ងារ​លិច មាន​ប្រយោជន៍ បំផុត​សម្រាប់​សុខភាព ។ វា​បង្កើតជា​ប្រតិកម្ម​អំណោយផល​ល្អ ក្នុង​សកម្មភាព​របស់​កោសិកា​រស់​, ច្បាស់លាស់​បំផុត គឺ​ធ្វើឱ្យ​ថយចុះ​សម្ពាធ ឈាម និង​រំញោច​បង្កើត​អង់​ហ្ស៊ី​ម​រំលាយ​អាហារ​ល្អ សម្រាប់​ផ្លូវ​ពោះវៀន​។​
​ ​
​ជំហាន​បន្ត​, គេ​បាន​ដំណើរការ ស្រាវជ្រាវ​លំអិត​លើ​ស្ត្រី​២៤​នាក់ ក្រោយ​អស់​រដូវ​ជា​វ័យ​ឧស្សាហ៍ លើសឈាម និង​ជំងឺ​ផ្លូវ​ពោះវៀន ។ អ្នកជំងឺ ត្រូវបាន​ត្រួតពិនិត្យ​សុខភាព វាស់​កម្រិត polyphenol ពេល​បរិភោគ​ស្វាយ ។​
​ ​
​គួរឱ្យភ្ញាក់ផ្អើល គឺ​ក្រោយ រយៈពេល​តែ​២​ម៉ោង​, ផ្លែឈើ​នេះ​បាន បង្ហាញឱ្យឃើញ​ជា​ឱសថ​ព្យាបាល លើសឈាម​មួយ​ដ៏​ល្អ​ពេល​បញ្ចុះ​សម្ពាធ ឈាម​បាន​យ៉ាងច្រើន ។ ក្រោយ​១៤​ថ្ងៃ​បរិភោគ​ស្វាយ ទៀងទាត់​,​រាល់​ស​ន្ទ​ស្សន៍ ចង្វាក់បេះដូង​, សម្ពាធ​ឈាម​របស់​អ្នកជំងឺ​បាន​កែប្រែ​ប្រសើរឡើង យ៉ាងច្បាស់​លាស់ ។​
​ ​
​ក្រៅពីនេះ គេ​នៅ​រកឃើញ ស្វាយ​បន្ថយ​បរិមាណ​ឧស្ម័ន methane និង hydro ក្នុង​ផ្លូវ​ពោះវៀន អាស្រ័យ ដោយ​រំញោច​ផលិត​ថែម​អង់​ហ្ស៊ី​ម រំលាយ​អាហារ ។ ប្រការនេះ​ជួយ​ឱ្យ​អាហារ​ចូលក្នុង ប្រព័ន្ធ​រំលាយ​អាហារ ត្រូវបាន​ដោះស្រាយ​រលូន​ជាង​, ទប់ស្កាត់​ជំងឺ​ផ្លូវ​ពោះវៀន ៕ ប្រែ​សម្រួល​: រតនៈ