ដោយ​:​បូកគោ​/​កំពត​៖​ប្រជាកសិករ​ក៏ដូចជា​ម្ចាស់​ផលិតកម្ម​នានា​បាន​សម្តែង​នូវ​ក្តី​រីករាយ​ចំពោះ​ការចូលរួម​ចុះបញ្ជី​ក្នុង​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​ដែលជា​ចំណែក​សំខាន់​ដើម្បី​មាន​កិច្ច​គាំទ្រ​ដល់​គុណភាព​និង​ពង្រីក​ទីផ្សារ ផលិតផល​របស់​ពួកគាត់​កាន់តែ​ប្រសើរឡើង​។​


កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០២២​គណៈកម្មការ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​ខេត្តកំពត​បាន​បើក​វេទិការ​ផ្គូផ្គង​រវាង​អ្នក​ផលិត និង​អ្នកទិញ​ក្នុង​គម្រោង​អភិវឌ្ឍន៍​អាជីវកម្ម​ប្រកបដោយ​សុចរិត​ភាព​និង​ការទទួលបាន​ទីផ្សារ សម្រាប់​អ្នក​ផលិត​ក្នុងស្រុក​ដោយមាន​អ្នកចូលរួម​ជា​ផលិតករ​ពី​ស័​យ​ផ្សេងៗ​ប្រមាណ​ជិត​១០០​នាក់​(រូបថតបូកគោ)

​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០២២​គណៈកម្មការ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​ខេត្តកំពត​បាន​បើក​វេទិការ​ផ្គូផ្គង​រវាង​អ្នក​ផលិត និង​អ្នកទិញ​ក្នុង​គម្រោង​អភិវឌ្ឍន៍​អាជីវកម្ម​ប្រកបដោយ​សុចរិត​ភាព​និង​ការទទួលបាន​ទីផ្សារ សម្រាប់​អ្នក​ផលិត​ក្នុងស្រុក​ដោយមាន​អ្នកចូលរួម​ជា​ផលិតករ​ពី​ស័​យ​ផ្សេងៗ​ប្រមាណ​ជិត​១០០​នាក់​។​

​លោក ហ៊ាង ភា​រុណ អ្នក​ផលិត​កាបូប​និង​សម្ភារ​ប្រើប្រាស់​ធ្វើ​ពី​ដើម​កំប្លោក​បាន​រៀបរាប់ថា​លោក​ពិតជា​មាន​ភាព​
​កក់ក្តៅ​ក្រោយពី​ផលិតផល​របស់លោក​បាន​ចុះបញ្ជី​ក្នុង​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​កាលពី​ឆ្នាំ​២០២១​។ ការចុះបញ្ជី​មាន​សារសំខាន់ និង​ផ្តល់​ប្រយោជន៍​ច្រើន​ចំពោះ​ក្រុម​អ្នក​ផលិត​ដែលជា​សមាជិក​ផ្ទាល់​។​

​តំណាង​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​មួយ​ក្នុង​ខេត្តកំពត​បានបញ្ជាក់​ថា​ទឹក​សុទ្ធ​របស់​ក្រុមហ៊ុន​លោកមា​នទី​ផ្សារ​ល្អ និង​កំពុង​ចែកចាយ​ទូទាំងប្រទេស​ដោយសារ​មាន​ការជួយជ្រោមជ្រែង​ពី​ក្រុមការងារ​ភូមិ​មួយ​ផលិតផល​មួយ​។ ក្រោយពី​បាន​ចុះបញ្ជី​កាលពី​ជុំទីមួយ ផលិតផល​របស់​ក្រុមហ៊ុន​លោក​បាន និង​កំពុង​បង្កើន​បរិមាណ ព្រមទាំង​ពង្រឹងគុណភាព​ផលិត​បន្ថែម​ដើម្បី​ឈានទៅ​ពង្រីក​ទីផ្សារ​នៅក្រៅ​ប្រទេស​បន្តទៀត​។

​លោក សួង ណ​យ អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​
​ផលិតផល​មួយ​បាន​មានប្រសាសន៍ថា​ខេត្តកំពត​មាន​ផលិតផល​សក្តានុពល​ជាច្រើន​ប្រភេទ​ដែល​ត្រូវ​ចុះបញ្ជី​ជូន​អ្នក​ផលិត​។ កន្លងមក ការចុះបញ្ជី​ជុំទីមួយ គណៈកម្មាធិការ​បាន​ចុះ​ក្នុង​បញ្ជី​ចំនួន​១៧​មុខ​រួចមកហើយ​។ ចំណែក​លើក​នេះ​ក៏​នឹងត្រូវ​ជាប់​ជាច្រើន​ប្រភេទ​ដើម្បី​ចុះ​ក្នុង​បញ្ជី​បន្ថែមទៀត​ផងដែរ​៕​សរន​


កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០២២​គណៈកម្មការ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​ខេត្តកំពត​បាន​បើក​វេទិការ​ផ្គូផ្គង​រវាង​អ្នក​ផលិត និង​អ្នកទិញ​ក្នុង​គម្រោង​អភិវឌ្ឍន៍​អាជីវកម្ម​ប្រកបដោយ​សុចរិត​ភាព​និង​ការទទួលបាន​ទីផ្សារ សម្រាប់​អ្នក​ផលិត​ក្នុងស្រុក​ដោយមាន​អ្នកចូលរួម​ជា​ផលិតករ​ពី​ស័​យ​ផ្សេងៗ​ប្រមាណ​ជិត​១០០​នាក់​(រូបថតបូកគោ)