​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ជប៉ុន​បាន​ស្នើសុំ​ពួក​យុវជន​ដែល​មិនសូវ​ចូលចិត្ត​ស៊ីផឹក​សប្បាយ​អោយ​ចាប់ផ្តើម​ផឹកសុរា​ច្រើនឡើង​ក្នុង​បំណង​ជួយ​ជំរុញ​សេដ្ឋកិច្ច​។​

​តាម​ទិន្នន័យ ក្មេង​ស្រករ​ក្រោយ​ជប៉ុន​ផឹក​អន់​ជាង​ឳ​ពុក​ម្តាយ​របស់​គេ នាំ​អោយ​ចំណូល​ពន្ធ​លើ​ការលក់​សុរា​ធ្លាក់ចុះ​។​ឥឡូវ​ទីភ្នាក់ងារ​ពន្ធ​ជាតិ​ជប៉ុន​ព្យាយាម​ទាញ​បញ្ច្រាស​និន្នាការ​នេះ​ជាមួយនឹង​ការ​​ប្រកួតប្រជែង​ថ្មី​មួយ ហៅ​ថា​សាកេ វីវ៉ា​(Sake Viva)​។​កម្មវិធី​នេះ​សុំ​អោយ​មនុស្ស​អាយុ​២០​ដល់​៣៩​ឆ្នាំ​ចែករំលែក​គំនិត​ធុរកិច្ច​របស់គេ​ដើម្បី​ជួយ​ជំរុញ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ក្នុងចំណោម​ក្រុមមនុស្ស​​ក្នុង​វ័យ​នេះ​។​

​អ្នកចូលរួម​អាចបង្កើត​ម៉ាក​ផលិតផល ឃោសនា​និង​ថែមទាំង​ធ្វើ​ផែនការ​បង្កើន​ការលក់​។​

​ពួក​អ្នក​រៀបចំ​កម្មវិធី​បាន​និយាយថា​ជំងឺ​ឆ្លងកូវី​ដ​១៩​ប៉ះពាល់​ដល់​ទម្លាប់​ផឹក​ក្នុងចំណោម​យុវជន​។​បូក​រួម​ទាំង​ប្រជាជន​វ័យ​កាន់តែ​ចាស់​កាន់តែ​ច្រើន​ឡើង​ដោយ​ប្រជាជន​មួយ​ភាគ​បី​មាន​អាយុ​៦៥​ឆ្នាំ​​ឡើង នាំ​អោយ​ការលក់​សុរា​ធ្លាក់ចុះ​ផងដែរ​។​

​នៅ​ឆ្នាំ​២០២០ មនុស្ស​ម្នាក់​ផឹកសុរា​១៦​ហ្កា​ឡុង​(១​ហ្កា​ឡុង​ស្មើ​៣,៧៨៥​លីត្រ​)​ក្នុង​មួយឆ្នាំ នៅពេល​កាលពី​ឆ្នាំ​១៩៩៥ ផឹក​២២​ហ្កា​ឡុង​។​ការធ្លាក់ចុះ​ការប្រើប្រាស់​សុរា​នេះ​នាំ​ដល់​ការធ្លាក់​ចុះ​ចំណូល​ពន្ធ​លើ​ការ​​លក់​សុរា ដែល​វា​មាន​ចំណែក​១,៧​ភាគរយ​នៃ​ចំណូល​រដ្ឋ​សរុប​កាលពី​ឆ្នាំ​២០២០ ខណៈ​កាលពី​ឆ្នាំ​១៩៨០​វា​មាន​ចំណែក​ដល់​ទៅ​៥​ភាគរយ​។​

​ពួក​អ្នក​រិះគន់​បាន​ចោទប្រកាន់​ផែនការ​ជំរុញ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​បែប​ផ្តល់​សុខភាព​ដល់​មនុស្ស​មាន​សុខភាព​ល្អ តែ​អ្នក​ខ្លះ​គាំទ្រ​ដោយ​ពួក​តារា​ល្បីៗ​បាន​សម្តែង​ជា​អ្នកបំរើ​ស្រា​នៅ​តាម​ក្លឹប​ថែម​​ទៀត​៕

​ក្រុម​អ្នករៀបចំ​ស្នើសុំ​ប្រជាជន​អាយុ​២០​ដល់​៣៩​ឆ្នាំ ចែករំលែក​គំនិត​ធុរកិច្ច​របស់​គេ​ដើម្បី​ជួយ​ជំរុញ​ការប្រើប្រាស់​សុរា​ក្នុងចំណោម​ក្រុមមនុស្ស​ក្នុង​វ័យ​របស់គេ​