​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ ពានរង្វាន់​ពិភពលោក វគ្គ​ចុង​ក្រោយ​ ដែលមាន ៣២ ក្រុម​នោះ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៨ វិច្ឆិកា ដល់​ថ្ងៃទី​១៨ ធ្នូ ឆ្នាំ​២០២២ នៅ​ទីក្រុង​ដូ​ហា ប្រទេស​កាតា​។​

​នេះ​ជាការ​ប្រកួត​បាល់ទាត់​ពិភពលោក លើកដំបូង ដែល​មិន​ធ្លាប់មាន នៅក្នុង​ពិភព​អា​​រ៉ាប់ និង​ការប្រកួត World Cup លើក​ទី​២ បាន​ប្រារព្ធ​ឡើង​ទាំងស្រុង នៅ​អាស៊ី បន្ទាប់ពី​ការ​ប្រ​​កួត​ឆ្នាំ​២០០២ នៅ​កូរ៉េខាងត្បូង និង ជប៉ុន ហើយក៏​ជាការ​ប្រកួត​ចុងក្រោយ ដែលមាន​ក្រុម ចំនួន ៣២ ចូលរួម ជាមួយនឹង​ការកើនឡើង ដល់ ៤៨ ក្រុម ដែល​គ្រោង​សម្រាប់​ការប្រកួត ឆ្នាំ​២០២៦ នៅ​សហរដ្ឋអាមេរិក ម៉ិ​ក​ស៊ិ​ក និង កាណាដា​។​

​ដោយសារតែ​កំដៅ រដូវក្តៅ​ខ្លាំង របស់​ប្រទេស​កាតា ការប្រកួត​បាល់ទាត់​ពិភពលោក​នេះ នឹងធ្វើ​ឡើង ចាប់ពី​ចុងខែ​វិច្ឆិកា ដល់​ពាក់កណ្តាល​ខែធ្នូ ដែល​ធ្វើឱ្យ​វា​ក្លាយជា​ការប្រកួត លើកដំបូង ដែល​មិន​ត្រូវបាន​ធ្វើឡើង នៅក្នុង​ខែឧសភា ខែមិថុនា ឬ​ខែកក្កដា​។ វា​នឹង​ត្រូវបាន លេង នៅក្នុង​រយៈពេល​កាត់បន្ថយ ប្រហែល ២៩ ថ្ងៃ​។​

​ជាមួយគ្នានេះ គណៈកម្មការ​រៀបចំ World Cup 2022 បាន​អះអាងថា បាន​លក់​សំបុត្រ ចំនួន ២,៤៥ លាន​សន្លឹក សម្រាប់​ការចូលរួម​ទស្សនា ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពិភពលោក World Cup នៅ​ប្រទេស​កាតា នា​ចុង​ឆ្នាំនេះ​។ ចំនួន​សំបុត្រ ដែល​ត្រូវបាន​លក់​ច្រើន ជាងគេ​បំផុត គឺជា​ការប្រកួត​ជម្រុះ ក្នុង​ពូ​ល ដូចជា ក្រុម​កា​មេ​រ៉ូ​ន ជួប​ប្រេ​ស៊ី​ល​, ប្រេ​ស៊ី​ល ជួប​សែ​ប៊ី​, ព័រ​ទុយ​ហ្គា​ល់ ជួប​អ៊ុយ​រ៉ូ​ហ្គា​យ​, កូ​ស្តា​រី​កា ជួប​អាល្លឺម៉ង់ និង​អូស្ត្រាលី ជួប​ដា​ណឺ​ម៉ាក​។​

​បើតាម​ការអះអាង​រប​ស់ FIFA បានឱ្យដឹងថា ក្រុម​អ្នកគាំទ្រ​ដែល​រស់នៅ ប្រទេស​កាតា អា​រ៉ា​ប៊ី​សា​អូឌីត​, សហរដ្ឋអាមេរិក​, ម៉ិ​ក​ស៊ិ​ក​, អារ៉ាប់​រួម​អេ​មី​រ៉ាត់​, អង់គ្លេស​, អា​ហ្ស​ង់​ទីន​, ប្រេ​ស៊ី​ល​, វែ​លស៍ និង​អូស្ត្រាលី គឺជា​អ្នកទិញ សំបុត្រ​នាំមុខគេ​។ កាលបរិច្ឆេទ​ចាប់ផ្តើម ការលក់​សំបុត្រ នៅ​ដំណាក់កាល​បន្ទាប់ នឹងត្រូវ​ប្រកាស នៅ​ចុងខែ​កញ្ញា ខាងមុខ ។​

​សូមជម្រាបថា ព្រឹត្តិការណ៍ World Cup នឹង​ចាប់ផ្តើម​មុន ១​ថ្ងៃ នៃ​កាលកំណត់​ដំបូង ជា​​មួយ​នឹង​ពិធី​បើក ដែល​នឹង​ធ្វើឡើង មុនពេល​ក្រុម​ម្ចាស់ផ្ទះ​កាតា នឹងត្រូវ​ប្រកួត​ប៉ះ​ក្រុម​អេ​ក្វា​ឌ័​រ នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ។​

​ការប្រកួត​ដំបូង គឺជា​ជំនួប រវាង​ប្រទេស​កាតា ជាមួយ​អេ​ក្វា​ឌ័​រ នៅ​នៅ​កីឡដ្ឋាន Al Bayt ចំពោះ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នឹងត្រូវ​ធ្វើឡើង នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២២ ដែល​ត្រូវចំ​ថ្ងៃ ប្រារព្ធ​ទិវា​ជាតិ កាតា​។ កីឡដ្ឋាន​ចំនួន​៨ នៃ​៥​ទីក្រុង ម្ចាស់ផ្ទះ ត្រូវបាន​ជ្រើសរើស ជា​កន្លែង​ប្រកួត​៕/V​