​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២២ គណៈកម្មាធិការ​អនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ ចុះ​ចែក​អំណោយ​មនុស្សធម៌ ជូន​ដល់​ប្រជាពលរដ្ឋ ងាយ​រងគ្រោះ ចំនួន ៣០ គ្រួសារ រស់នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

​ពិធី​ខាងលើនេះ ប្រារព្ធ​ឡើង ក្រោម​អធិបតីភាព លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ និង​ជា​ប្រធានកិត្តិយស​អនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ និង លោក ស៊ូ សោ​គន្ធ ប្រធាន​អនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ ដោយមាន​ការអញ្ជើញ ចូលរួម​ពី សមាជិក សមាជិកា គណៈកម្មាធិការ​អនុសាខា​ខណ្ឌ ក្រុមការងារ​អនុសាខា កាកបាទក្រហមកម្ពុជា​ខណ្ឌ និង​សង្កាត់ ។

​នាឱកាស​នៃ​ការចុះ​សួរសុខទុក្ខ​នេះ ក្រុមការងារ បាន​ពាំ​នាំនូវ​អំណោយ មក​ឧបត្ថម្ភ​ដល់ ប្រជាពលរដ្ឋ​ទាំង ៣០ គ្រួសារ​នោះ មានដូចជា ១. អនុសាខា​ខណ្ឌ បាន​ឧបត្ថម្ភ ក្នុង​មួយ គ្រួសារៗ នូវ​អង្ករ ២៥ គ​.​ក ឃី​ត ១ កញ្ចប់ (​ម៉ាស់ ជែ​ល​លាងដៃ ទឹកក្រូច និង​មី​មួយចំនួន​)​។ សរុប​ចំនួន ៣០ គ្រួសារ ស្មើនឹង​អង្ករ​ចំនួន ៧៥០ គ​.​ក និង​ឃី​ត ៣០ កញ្ចប់ ។ ២. ក្រុមការងារ​កាកបាទ​ក្រហម​កម្ពុជា សង្កាត់​ច្រាំង​ចំរេះ​ទី​២ បាន​ចូលរួម​ឧបត្ថម្ភ ក្នុង​មួយ គ្រួសារៗ ទទួលបាន​ថវិកា ចំនួន ២០.០០០ រៀល​។ សរុប​ចំនួន ៣០ គ្រួសារ ស្មើនឹង​ថវិកា ៦០០.០០០ រៀល ៕/V​