ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ បន្ទាប់ពី​ផ្ទុះ​រឿងអាស្រូវ បង្ខាំង​ជនជាតិ​វៀតណាម នៅក្នុង​កាស៊ីណូ  «​ប៉ាស៊ីហ្វិក​» ហៅដំរី២ នៅ​ជ្រៃ​ធំ ខេត្តកណ្តាល កាលពី​ថ្ងៃទី​១៨ ខែសីហា ម្សិលមិញ គឺ​សមត្ថកិច្ច​បាន​ចាប់ខ្លួន មេការ​ជា​ជនជាតិ​វៀតណាម​ម្នាក់​។ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ឱ្យដឹងថា សមត្ថកិច្ច បាន​ឃាត់ខ្លួន មេការ​មើល​ខុស នៅក្នុង​កាស៊ីណូ «​ប៉ាស៊ីហ្វិក​» ហៅដំរី២ នៅ​ព្រំដែន​ជ្រៃ​ធំ​។ ការបញ្ជាក់​នេះ នៅ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រុមការងារ​ជំនាញ​អន្ដរក្រសួង – ស្ថាប័ន ទាំង​៦ និង​ក្រសួង​-​ស្ថាប័ន ជា​សមាជិក គ​.​ជ​.​ប​.​ជ ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២២ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២២​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​បន្តថាៈ បាតុភាព​ក្នុង​កាស៊ីណូ​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​ឃាត់ខ្លួន​បុគ្គលិក​ម្នាក់ ជា​ជនជាតិ​វៀតណាម ដោយ​មិនមាន​ឯកសារ​ស្នាក់នៅ ជាក់លាក់ នៅ​ប្រទេស​កម្ពុជា នោះទេ​។ ដូច្នេះ​សមត្ថកិច្ច សន្និដ្ឋានថា បុគ្គលិក​នៅកាស៊ី​ណូ ប្រមាណ ៤០ នាក់ ជា​ជនជាតិ​វៀតណាម មក​ធ្វើការ​ដោយ​ខុសច្បាប់​។​

​សូមជម្រាបថា បុគ្គលិក​កាស៊ីណូ«​ប៉ាស៊ីហ្វិក​» ហៅដំរី២  បាន​នាំ​ចេញពី​កាស៊ីណូ បង្កឱ្យមាន​ការភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ​។ បន្ទាប់ពី​រត់ចេញ​មក​ក្រៅ ក្រុម​សន្តិសុខ ដែល​យាម​ការពារ បាន​យក​ដំបង ដេញ​វ៉ៃ​ក្រុម​បុគ្គលិក ហើយក៏​មានការ​តដៃ វិញ​ផងដែរ​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅក្បែរ​ច្រកទ្វារព្រំដែន​អន្តរជាតិ ជ្រៃ​ធំ ស្រុក​កោះធំ ខេត្តកណ្ដាល កាលពី​ថ្ងៃ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២២​។​

​ករណីនេះ បានកើត​ឡើង បន្ទាប់ពី​កាស៊ីណូ «​ប៉ាស៊ីហ្វិក​» ហៅដំរី២ បង្ខាំង​ក្រុម​បុគ្គលិក ដែលជា​ជនបរទេស ទុក​ក្នុង​កាស៊ីណូ ដោយ​កុហកថា រើស​បុគ្គលិក យកទៅ​ធ្វើការ នៅកាស៊ី​ណូ នៅ​ខេត្ត​ព្រះសីហនុ​។ ប៉ុន្តែ​ផ្ទុយទៅវិញ មិនបាន​យក​ពួកគេ ទៅធ្វើ​ការ នៅកាស៊ី​ណូ ខេត្ត​ព្រះសីហនុ​ឡើយ​។ ទើប​កើតជា​រឿង​ឈ្លោះប្រកែក​គ្នា រវាង​បុគ្គលិក និង មេការ​កាស៊ីណូ រហូត​ផ្ទុះ​កំហឹង ប្រើ​អំពើហិង្សា ដោយ​ក្រុម​បុគ្គលិក នាំគ្នា​ទម្លុះ​ទ្វារ​។​

​លោក​ឧត្ដមសេនីយ៍ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល ខេត្តកណ្ដាល បានបញ្ជាក់​ថាៈ ករណីនេះ មិនមែន​ហិង្សា​ទេ គឺ​បុគ្គលិក​វៀតណាម រៀបចំ​ផែនការ​ប្រមូលគ្នា ទម្លុះ​ទ្វាររបង រត់ចេញ​ប៉ះគ្នា ជាមួយ​សន្តិសុខ របួស​សន្តិសុខ ៣ នាក់ មូលហេតុ​នៃ​ដើមរឿង ជំនាញ​ខេត្ត កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន​។ បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ បាន​ចុះទៅ​កន្លែង កើត​ត​ហេតុ ដើម្បី​ស្រាវជ្រាវ រក​ដើមចម ដែល​នាំ​ឱក​យ​កើតមាន​រឿងហេតុ បែបនេះ កើត​ត​ឡើង ៕/V​