​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មនុស្ស​ដឹង​អំពី​បញ្ហា​នេះ​បាន​ប្រាប់​វេបសាយ Bloomberg​ថា ក្រុមហ៊ុន Apple មាន​គោលបំណង​រៀបចំ​ព្រឹត្តិការណ៍​សម្ពោធ​ផលិតផល​បន្ទាប់​របស់​ខ្លួន​នៅ​ថ្ងៃទី ៧ ខែ​កញ្ញា ដើម្បី​បង្ហាញ iPhone 14 ក៏ដូចជា iPad ស៊េរី​ទាប​និង​ខ្ពស់ និង​នាឡិកា Apple Watch ថ្មី​ចំនួន​បី​ម៉ូ​ដែល​។​

​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុងឃូ​ភើ​ធី​ណូ (Cupertino) នេះ​កំពុង​ធ្វើ​ការកែប្រែ​ផលិតផល​ថ្លៃៗ​របស់​ខ្លួន​និង​អាច​នឹង​បង្កើន​តម្លៃ​ផងដែរ​ក្នុង​អំឡុងពេល​នៃ​អតិផរណា​ដ៏​​ខ្ពស់​នេះ ខណៈ​ក្រុមហ៊ុន​ប្រជែង​របស់​ខ្លួន​នៅ​ទីក្រុង​ស៊ី​លី​កូន​វ៉ាល់​ឡេ (Silicon Valley) គឺ Google និង Meta កំពុង​ប្រឈមមុខ​នឹង​ការដក​ការផ្សាយ​ពាណិជ្ជកម្ម​ចេញ​ការ​ដែល​អ្នកប្រើប្រាស់​​កំពុង​ងាក​ទៅរក​វេទិកា​ផ្សេងទៀត និង​ការដាក់ចេញ​បទ​ប្បញ្ញត្តិ​តឹងរ៉ឹង​ពី​រដ្ឋាភិបាល​។​

​ទោះបីជា​ដូច្នេះ​ក៏ដោយ ក៏ iPhone នៅតែ​លក់បាន​ច្រើនជាង​ការរំពឹង​ទុក​ពាក់កណ្តាល ហើយ​ការលក់​របស់ Apple គឺ​ប្រសើរ​ជាង​អ្នកវិភាគ ដែល​រំពឹង​ទុក​សម្រាប់​ត្រីមាស​ដែល​បាន​បញ្ចប់​នៅ​ថ្ងៃទី ២៥ ខែមិថុនា​។ ប្រាក់​ចំណូល​សរុប​របស់ Apple បាន​កើនឡើង​២​ភាគរយ​ស្មើនឹង ៨៣ ពាន់​លាន​ដុល្លារ​នៅក្នុង​ត្រីមាស​នោះ ដោយ iPhone មាន​ចំនួន ៤០,៧ ពាន់​លាន​ដុល្លារ​។

Bloomberg បាន​រាយការណ៍​ថា បុគ្គលិក​ហាង​លក់រាយ​មួយចំនួន​ត្រូវ​បាន​ប្រាប់​ឱ្យ​ត្រៀម​ខ្លួន​សម្រាប់​ការចេញលក់​ផលិតផល​ថ្មី​ដ៏​សំខាន់​នៅ​ថ្ងៃទី ១៦ ខែ​កញ្ញា ខណៈ​ក្រុមហ៊ុន​នេះ​ជា​ធម្មតា​បញ្ចេញ iPhone ថ្មី​នៅក្នុង​ហាង​ប្រហែល​មួយ​សប្តាហ៍​កន្លះ​បន្ទាប់ពី​វា​ត្រូវ​បាន​ដាក់​បង្ហាញ​៕

​ក្រុមហ៊ុន Apple មាន​គោលបំណង​រៀបចំ​ព្រឹត្តិការណ៍​សម្ពោធ​ផលិតផល​បន្ទាប់​របស់​ខ្លួន​នៅ​ថ្ងៃទី ៧ ខែ​កញ្ញា ដើម្បី​បង្ហាញ iPhone 14 ក៏ដូចជា iPad ស៊េរី​ទាប​និង​ខ្ពស់ និង​នាឡិកា Apple Wa