​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (CGTN) ៖ បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​កសិកម្ម​ចិន (CAAS)​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​សីហា​បាន​ចាប់​ផ្តើមគំនិត​ផ្តួចផ្តើម​មួយ​ដើម្បី​ពង្រឹង​ការច្នៃប្រឌិត​វិទ្យាសាស្ត្រ​និង​បច្ចេក​​វិជ្ជា​នៅ​ក្នុង​គ្រឿង​ម៉ាស៊ីន​និង​ឧបករណ៍​កសិកម្ម​។​

​គំនិត​ផ្តួចផ្តើម​នេះ​មាន​គោលបំណង​ពន្លឿន​ការអភិវឌ្ឍ​ផលិតក​ម្ម​កសិកម្ម​ប្រកបដោយ​ភាព​វៃឆ្លាត​និង​បៃតង​ដោយ​ផ្តល់​ការគាំទ្រ​ខាង​ឧបករណ៍​រឹងមាំ​សម្រាប់​ធានា​សន្តិសុខ​ស្បៀង​របស់​ប្រទេស​ក៏ដូចជា​​ការអភិវឌ្ឍ​កសិកម្ម​និង​ជនបទ​ប្រកបដោយ​គុណភាព​ខ្ពស់​។​

​ដោយ​ផ្តោត​លើ​ការដោះស្រាយ​បញ្ហា​សំខាន់ៗ​នៃ​គ្រឿងយន្ត​និង​ឧបករណ៍​កសិកម្ម គំនិត​ផ្តួចផ្តើម​នេះ​អំពាវនាវ​ឱ្យ​បង្កើន​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​លើ​គ្រឿងយន្ត​កសិកម្ម​ប្រកបដោយ​ប្រសិទ្ធ​​ភាព ភាព​ឆ្លាត​វៃ និង​បៃតង​។​

– ផលិតកម្ម​ឆ្លាត​វៃ​

​គំនិត​ផ្តួចផ្តើម​នេះ​ផ្តោតលើ​ឧបករណ៍​ផលិតកម្ម​ឆ្លាត​វៃ​សម្រាប់​ដំណាំ​អាហារ​សំខាន់ៗ​ភាព​គ្រប់គ្រាន់​ដោយ​ខ្លួនឯង​នៃ​បច្ចេកវិជ្ជា​ស្នូល​សំខាន់ៗ​នៅក្នុង​ឧបករណ៍​ផលិតកម្ម​សម្រាប់​ដំណាំ​កប្បាស​និង​ដំ​​ណាំ​បង្កើតបានជា​ប្រេង និង​ការលុបបំបាត់​យ៉ាង​ទូលំទូលាយ​នៃ​បណ្តាញ​ទន់ខ្សោយ និង​ការអភិវឌ្ឍ​ឧបករណ៍​ផលិតកម្ម​ក្នុង​តំបន់​។​

​គំនិត​ផ្តួចផ្តើម​នេះ​អំពាវនាវ​ឱ្យមាន​របកគំហើញ​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​ជា​គោលដៅ​នៅក្នុង​ឧបករណ៍​និង​បច្ចេកវិជ្ជា​សំខាន់ៗ​ដូចជា មុខ​ដំណាំ​ដែល​ផ្តល់​ទិន្នផល​ខ្ពស់​និង​កសិកម្ម​នៅ​​តាម​តំបន់​កូន​ភ្នំ​និង​ជួរ​ភ្នំ​។​

​យោង​តាម​លោក វូ គង់​មីង (Wu Kongming) ប្រធាន CAAS បានឱ្យដឹងថា ផលិតកម្ម​គ្រា​ប់ធញ្ញជា​តិ​របស់​ចិន​សម្រេចបាន​នូវ​ការប្រមូល​ផល​ដ៏​ច្រើន​សម្រាប់​រយៈពេល ១៨ ឆ្នាំ​ជាប់ៗ​គ្នា ជាមួយ​នឹង​ការគាំទ្រ​ដ៏​រឹងមាំ​នៃ​គ្រឿងចក្រ និង​ឧបករណ៍​កសិកម្ម និង​យន្តការ​នីយកម្ម​កសិកម្ម​។​

​លោក​វូ​បាន​និយាយថា គំនិត​ផ្តួចផ្តើម​នេះ​គឺជា​វិធានការ​ដ៏​សំខាន់​មួយ​ដើម្បី​ពន្លឿន​ការច្នៃប្រឌិត​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​គ្រឿងចក្រ និង​ឧបករណ៍​កសិកម្ម​នៅ​ក្នុងប្រទេស​។​

– សមត្ថភាព​ច្នៃប្រឌិត​

​លោក ចិន ឈាវ​មីន (Chen Qiaomin) នាយក​វិទ្យាស្ថាន​យន្តការ​កសិកម្ម​ណាន​ជី​ង​នៃ CAAS បាន​និយាយថា សមត្ថភាព​ច្នៃប្រឌិត​គ្រឿងយន្ត​និង​ឧបករណ៍​កសិកម្ម​របស់​ប្រទេស​មាន​ភាពប្រសើរ​ឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ហើយ​អត្រា​នៃ​យន្តការ​នីយកម្ម​ទាំងស្រុង​លើ​ការដាំដុះ​ដំណាំ​បាន​កើន​លើស​ពី ៧១ ភាគរយ​។​

​ទោះយ៉ាងណា លោក​ចិន​បាន​កត់សម្គាល់​ថា នៅតែ​មាន​បញ្ហា​ដូចជា​កង្វះ​គ្រឿងយន្ត​កសិកម្ម​នៅ​តំបន់​កូនភ្នំ​និង​ជួរ​ភ្នំ​។​

​លោក​វូ​បាន​អំពាវនាវ​ឱ្យ​លើកកម្ពស់​កិច្ចការ​ស្រាវជ្រាវ​សំខាន់ៗ​ដូចជា ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​លើ​គ្រឿងយន្ត​កសិកម្ម​បៃតង​ប្រកបដោយ​ប្រសិទ្ធភាព​និង​ភាព​ឆ្លាត​វៃ ការច្នៃប្រឌិត​រួមគ្នា​នៃ​វិទ្យាសាស្ត្រ​គ្រឿងយន្ត​កសិកម្ម​និង​សហគ្រាស និង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​វេទិកា​ច្នៃប្រឌិត​គ្រឿងយន្ត​កសិកម្ម​។​

​លោក​វូ​និយាយថា CAAS នឹង​ខិតខំ​ដើម្បី​សម្រេចបាន​នូវ​ការអភិវឌ្ឍ​ទៅ​មុខ​នៃ​ឧបករណ៍​គ្រឿងយន្ត​និង​បច្ចេកវិជ្ជា​កសិកម្ម​របស់​ចិន​នៅ​ត្រឹម​ឆ្នាំ ២០៣០ ដោយ​បន្ថែម​ថា ខ្លួន​នឹង​បង្កើត​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​កសិកម្ម​និង​ឧបករណ៍​ឆ្លាត​វៃ​៕

បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​កសិកម្ម​ចិន (CAAS) កាលពី​ថ្ងៃ​អង្គារ​ទី​១៦​សីហា​បាន​ចាប់​ផ្តើមគំនិត​ផ្តួចផ្តើម​មួយ​ដើម្បី​ពង្រឹង​ការច្នៃប្រឌិត​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​នៅក្នុង​គ្រឿង​ម៉ាស៊ីន​និង​ឧបករណ៍​កសិកម្ម