​ដោយៈ ជា សីហៈ​/​ភ្នំពេញ​៖ លោកស្រី ទីណា រ៉េត​ស័​រ ( Tina Redshaw) ឯកអគ្គរាជទូត​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែសីហា ឆ្នាំ​២០២២​។

​នៅក្នុង​ជំនួប​ពិភាក្សា ភាគី​ទាំងពីរ​បានលើកឡើង​ពី​សម​ទ្ធិ​ផល​នានា​ក្រោម​កិច្ចសហប្រតិបត្តិការ​វប្បធម៌​កម្ពុជា​-​ចក្រភព​អង់គ្លេស រួមទាំង​បេតិកភណ្ឌ​វប្បធម៌​រូបី និង​អរូបី ។ លោកស្រី រដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​ចក្រភព​អង់គ្លេស ដែលមាន​លោកស្រី​ឯកអគ្គរាជទូត នា​អាណត្តិ​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ បាន​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ ទាំង​រូបិយ និង​អ​រូបិយ​ដូចជា​: ការរៀបចំ​ការប្រគំ​តន្ត្រី​រួមគ្នា​ជាមួយ​កម្ពុជា​ជា​រៀងរាល់ឆ្នាំ ការបញ្ជូន​វត្ថុ​បុរាណ​មក​កម្ពុជា​វិញ​ជាច្រើនលើក និង បានផ្តល់​អាហារ​រូបករណ៍​ដល់​មន្ត្រី​ក្រសួង​បាន​ទៅ​សិក្សា​រយ​:​ពេល​ខ្លី និង​វែង​នៅ​ចក្រភព​អង់គ្លេស​។​.mara