​ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ល្ងាច​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០២២ បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ផ្ទះសំណាក់ ហេង គង់ ដែល​គេ​ដឹងថា ជា​ផ្ទះសំណាក់​របស់​ភរិយា​របស់លោក​អធិការរង​នគរបាល​ស្រុក​មង្គល​បូរី នៅ​ភូមិ ជំទាវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ៥​នាក់ និង​វត្ថុតាង​មួយចំនួន​។​

​មន្ត្រីនគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​ខេ​ត​ហ​ត​បន្ទាយមានជ័យ​អោយដឹង​នៅ​ថ្ងៃទី​១៩​ខែសីហា​ថា​: ជនសង្ស័យ​រួមមានៈ ១/​ឈ្មោះ ប៉ក់ ជាលី អាយុ​៣២​ឆ្នាំ មុខរបរ ជា​មន្ត្រី​នគរបាលជាតិ នៅ​ការិយាល័យ​(​ក​៧)​នៃ​នាយកដ្ឋាន​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​។ ២/​ឈ្មោះ ឡាំ សុ​ថេត ហៅ ឡាំ ឡុ​ច ភេទ​ប្រុស អាយុ ២៧​ឆ្នាំមាន​ដីកាចាប់ខ្លួន ពីបទ​ហិង្សារ​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ជា​មុខសញ្ញា​ធ្លាប់ប្រើ​ប្រាស់​អាវុធ​ស្ទាក់​បាញ់​ប្រុង​រំដោះ​អ្នកទោស កាលពី ឆ្នាំ​២០២១​និង​ដកហូត​អាវុធខ្លី​០១​ដើម គ្រាប់​០៤​គ្រាប់ ។ ៣/​ឈ្មោះ នួន វីរ​: ភេទ​ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​ថ្មី សង្កាត់​ផ្សា​កណ្តាល ក្រុង​ប៉ោយប៉ែត​។ ៤/​ឈ្មោះ តាំង ស្រី​វី ភេទ​ស្រី អាយុ​១៧​ឆ្នាំ ភូមិ​ថ្មី សង្កាត់​ផ្សា​កណ្តាល ក្រុង​ប៉ោយប៉ែត​។ និង ៥/​ឈ្មោះ ស៊ិន សុ​ហេង ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ នៅ​ភូមិ​.​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​។

​មន្ត្រីនគរបាល​ជំនាញ​ខាងលើ​បដិសេធ​មិន​ផ្តល់​ព័​ត័​មាន​ពិស្តារ​ជាង​នេះ រហូត​ថ្ងៃទី​១៩​ខែសីហា ហើយ​បង្វែរ​សំនួ​រថា រង់ចាំ​ស្តាប់​ចម្លើយ​ជនសង្ស័យ​និង​រកមុខ​សញ្ញា​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​សិន​៕​