ដោយ​: ទេ​ពក​ង្រី / កំពង់ឆ្នាំង​: នៅ​ព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​បូកសរុប ការងារ​ត្រួតពិនិត្យ​គណបក្ស​ឆមាស​ទី​១ និង ទិសដៅ​ភារកិច្ច ឆមាស​ទី ២ ឆ្នាំ​២០២២ របស់ គណៈកម្មាធិការ​ត្រួតពិនិត្យ គណៈកម្មាធិការ​កណ្ដាល និង ផ្សព្វផ្សាយ ឯកសារ ជំនួយស្មារតី ចំណុច​សំខាន់ៗ នៃ​សភាពការណ៍ ខែកក្កដា និង​ទិសដៅ​កា​ងារ​ឃោសនាអប់រំ​ខែ សីហា​ឆ្នាំ ២០២២ ក្រោម​អធិបតីភាព​លោក ឡុង ឈុន​ឡៃ អនុប្រធាន​គណបក្ស​ខេត្ត និង​ជា​ប្រធាន​គណៈ​ប្រចាំការ​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ស៊ុន សុវណ្ណារិទ្ធ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្តកំពង់ឆ្នាំង និង​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី អនុប្រធាន​គណបក្ស​ខេត្ត ប្រធាន​សាខា​គណបក្ស អង្គភាព​នានា​ជុំវិញ​ខេត្ដ ក្រុង ស្រុក​ទាំង​៨​ផងដែរ​៕​