​ប្រែ​សម្រួលៈ​បំណង​(Thai PBS World)៖ តារា​សម្តែង​នាង សា​វី​កា ឆៃ​យ៉ាដេ​( Savika Chaiyadej) ហៅ​«​ភីង​គី​» ម្តាយ​និង​បង​ប្អូនប្រុស​របស់​នាង ស្ថិត​ចំណោម​មនុស្ស​១៩​នាក់​ដែល​​ត្រូវ​រដ្ឋអាជ្ញា​ចោទប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ ដោយសារ​ពួកគេ​ឆបោក​សាធារណជន​និង​រំលោភច្បាប់​ឧក្រិដ្ឋកម្ម​កុំព្យូទ័រ ពាក់ព័ន្ធ​នឹង​គំរោង​វិនិយោគ​ហិរញ្ញវត្ថុមួយ ហៅថា​Forex-3D​។​

​នាង សា​វី​កា ឆៃ​យ៉ាដេ និង ម្តាយ​ដាក់​បានយក​ប្លង់​ដី​មក​ដាក់បញ្ចាំ​សំរាប់​ការធានា​ខ្លួន​នៅ​ក្រៅ​ឃុំ តែ​តុលាការ​ជំទាស់​សំណើរ​របស់​គេ​ដោយ​ខ្លាច​ពួកគេ​ភៀសខ្លួន​ចេញពី​ប្រទេស​។​បន្ទាប់ពី​សវនាកា​រកា​លពី​ថ្ងៃ​​ព្រហស្បតិ៍ ពួកគេ​ត្រូវ​ប៉ូលីស​អមដំណើរ​ឆ្ពោះ​កាន់​កន្លែង​ឃុំខ្លួន​។​

​គំរោង​វិនិយោគ​បោកប្រាស់​នេះ​ប្រកាស​បង្វិលប្រាក់​អោយ​អ្នកវិនិយោគចំនួន​៨០​ភាគរយ​នៃ​ប្រាក់​វិនិយោគ​របស់​គេក្នុងពេលកំណត់មួយដោយប្រាក់ដើមនៅដដែល​។​មនុស្ស​ប្រមាណ​១៤.០០០​នាក់​បាន​ផុងខ្លួន​ដាក់​លុយ​ចូលក្នុង​គំរោង​នេះ​ដែល​មាន​តំលៃ​​លុយ​សរុប​ប្រមាណ​១,៩​ពាន់​លាន​បាត​។​

​នៅ​ថ្ងៃ​១៩​សីហា​នេះ នាយកដ្ឋាន​ស៊ើបអង្កេត​ពិសេស​បាន​ប្រគល់​ទ្រព្យសម្បត្តិ​ប្រមាណ​២៣០​លាន​បាត ដែល​រឹប​អូ​បាន​មក​ពី​ក្រុមហ៊ុន​វិនិយោគ​បោកប្រាស់​នេះ និង​ប្រធាន​របស់​វា​ឈ្មោះ អា​ភី​រ៉ាក់ កូតេ​ធី​(Apirak Kotethi)​ទៅ​អោយ​ការិយាល័យ​ប្រឆាំង​ការលាង​លុយ​ដើម្បី​រក្សា​ទុក​មុន​ប្រគល់​ទៅ​អោយ​ជនរងគ្រោះ​។​ទ្រព្យ​សម្បត្តិ​ដែល​រឹបអូស​រួម​មាន​រថយន្ត​១៤​គ្រឿង ប្លង់​ដី​ចំនួន​១២ កូន​ឡាន​ជិះ​លេង​​ចំនួន​១១ ស្លា​កលេខ​រថយន្ត​ថ្លៃ​ចំនួន​ប្រាំបួន នាឡិកាដៃ ឧបករណ៍​ហាត់ប្រាណ​និង​គ្រឿងអលង្ការ​។​

​នាយកដ្ឋាន​បាន​ស៊ើប​ករណី​នេះ​តាំងពី​ឆ្នាំ​២០១៩ ក្រោយ​អ្នកវិនិយោគ​ជាច្រើន​ប្តឹង​ថា​ពួកគេ​ត្រូវ​បានឆបោក​ដោយ​ក្រុមហ៊ុន​Forex-3D៕

​សា​វី​កា ឆៃ​យ៉ាដេ អាយុ​៣៦​ឆ្នាំ ត្រូវបាន​ឃុំខ្លួន​ជាមួយ​មនុស្ស​១៨​នាក់​ទៀត​ចំពោះ​ការបង្កើត​គំរោង​វិនិយោគ​បោកប្រាស់​