ដោយ​: សុផល / ភ្នំពេញ​: ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) នឹង​សាងសង់​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា Artificial Wetland Technology ដែលជា​ប​ច្ចក​វិទ្យា​ថ្មី ត្រូវការ​ទំហំ​ដី​តូច មិន​ប៉ះពាល់​បរិស្ថាន ចំណាយ​តិច និង​មាន​សោភ័ណ​ភាពល្អ​។​

​ពាក់ព័ន្ធ​នឹង​គម្រោង​នេះ លោក សួន ភា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ កាលពី​ថ្ងៃទី​១៨​ខែសីហា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន Ree NET Co., Ltd. និង​ក្រុមហ៊ុន Furuken Factory Co., Ltd. លើ​គម្រោង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ នៅ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​

​គោលបំណង​នៃ​ជំនួប​នេះ ផ្តោតជាសំខាន់​លើ​ការពិនិត្យ​វឌ្ឍនភាព​គម្រោង និង​សកម្មភាព​បន្ត​លើ​ការចុះ​កិច្ចព្រមព្រៀង និង​អនុស្សារណៈ​យោគយល់​(MOU) រវាង​ភាគី​ពាក់ព័ន្ធ និង​ការស្នើសុំ​ថវិកា​ពី JICA ដើម្បី​អនុវត្ត​គម្រោង​៕​