លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ ផ្លូវគោក កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២បានថ្លែងថា៖ការប្រើប្រាស់រថយន្តអគ្គិសនីកើនឡើងច្រើន គិតត្រឹមរយៈពេល៧ខែ ឆ្នាំ២០២២ ក្រសួងសាធារណការបានចុះបញ្ជីរថយន្ដអគ្គិសនី ចំនួន១៥៥គ្រឿង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ មានត្រឹមតែ១១គ្រឿងប៉ុណ្ណោះ ដែលត្រូវបានចុះបញ្ជីការកើនឡើងនេះ មានរហូតដល់១៣០០ភាគរយ។