ដោយៈ health.com.kh
ដំបៅ ក្រពះ (Peptic ulcer) គឺជា ដំបៅ ដែល វិ វត្ត នៅ លើ ស្រទាប់ នៃ បំពង់ អារ ហារ ក្រពះ និង ផ្នែក ដើម នៃ ពោះវៀន តួច ។ រោគ សញ្ញា សំខាន់ នៃ ដំបៅ ក្រពះ គឺ ការ ឈឺពោះ ។

តើ ការ បរិភោគ អារ ហារ ហើ ឬ ស្តេ ស (stress) អាច បង្ករ អោយ មាន ដំបៅ ក្រពះ? បច្ចុប្បន្ន វេជ្ជបណ្ឌិត មាន រក ឃើញ ថា ការ បង្ករ រោគ ពី បាក់តេរី ឬ ឱសថ មួយ ចំនួន គឺជា មូលហេតុ បង្ករ អោយ មាន ដំបៅ ក្រពះ យ៉ាងធ្ងន់ធ្ងរ ។

អ្នក អាច បន្ថយ ហានិភ័យ នៃ ដំបៅ ក្រពះ ដោយ ៖

ការពារ ខ្លួន អ្នក ពី ការ បង្ករ រោគ ៖ មិន មាន ភាព ប្រាកដ ថា ហេ លី កូ បាក់ ទ័ រ ពី ឡ រី (H.pylori) រាលដាល យ៉ាង ដូច ម្តេច ទេ តែ មាន ភស្តុ តាង មួយ ចំនួន បានអោយ ដឹង ថា វា ឆ្លង ពី មនុស្ស ម្នាក់ ទៅ មនុស្ស ម្នាក់ តាម ចំណីអារ ហារ ឬ ទឹក ។ អ្នក អាច ការពារ ខ្លួន អ្នក ពី ការ បង្ករ រោគ ដោយ លាង សំអាត ដៃ របស់ អ្នកជា ប្រចាំ ជាមួយនឹង សាប៊ូ និង ទឹក ហើយ បរិភោគ អារ ហារ ដែល ឆ្អិន ល្អ ។

ប្រើប្រាស់ ថ្នាំ បំបាត់ ការ ឈឺចាប់ តាម វេជ្ជបញ្ជា ៖ ប្រសិនបើ អ្នក ប្រើប្រាស់ ថ្នាំ បំបាត់ ការ ឈឺចាប់ ជា ប្រចាំ វា អាច បង្កើន ហានិភ័យ នៃ ដំបៅ ក្រពះ បាន ។ ដើម្បី បន្ថយ បញ្ហា ក្រពះ អ្នក ត្រូវ លេបថ្នាំ បន្ទាប់ ពី បរិភោគ អារ ហារ រួច ។ ធ្វើ តាម វេជ្ជបណ្ឌិត ដើម្បី ប្រើ ក្នុង បរិមាណ ទាប ដែល នៅ តែ អាច បន្ថយ ការ ចុកចាប់ របស់ អ្នក បាន ។ ចៀសវាង ការ ញ៉ាំ ស្រា ពេល លេបថ្នាំ ដែល អាច បង្កើន ហានិភ័យ នៃ ការ ធ្វើ ឈឺក្រពះ ថែម ទៀត ៕