ដោយៈ health.com.kh
ទឹកដូង គឺជា ជាតិ ទឹក មួយ ប្រភេទ ដែល មាន ជីវជាតិ ហើយ សម្បូរ ទៅ ដោយ វីតាមីន និង ជាតិ រ៉ែ ច្រើន ទៀត ។ សម្រាប់ ការទទួល ទឹកដូង ដែល បាន ប្រយោជន៍ ច្រើន នោះ គួរតែ ជ្រើសរើស ដូង ណា ដែល នៅ ខ្ចី និង មាន ពណ៌ បៃតង ។

ទឹកដូង ផ្ទុក ទៅ ដោយ សារធាតុ Lauric Acid ដែល រាងកាយ ត្រូវការបំ លែង ទៅ ជា សារធាតុ Monolaurin ។ Monolaurin មាន សមត្ថភាព ជា ឱសថ ប្រឆាំង នឹង វី រ៉ុស , ព្រូ ន និង បាក់តេរី ដ៏ អស្ចារ្យ ដែល អាច ជួយ សម្លាប់សត្វ ល្អិត , ព្រូ ន , វីរុស ដែល ស្រោប ដោយ ជាតិ ខ្លាញ់ និង ការបង្ក រោគ នៅ ផ្លូវ ក្រពះ ពោះវៀន របស់ កូនក្មេង និង មនុស្ស ធំ បាន ទៀតផង ។

លើសពីនេះទៅទៀត ទឹកដូង មិន ត្រឹមតែ ដើរ តួនាទី ជា ថ្នាំ ផ្សះ ទេ ប៉ុន្តែ វា ក៏ អាច ជួយ បង្គ្រប់ ជាតិ ទឹក ក្នុង ខ្លួន បាន ដែរ ។ សម្រាប់ ការព្យាបាល បញ្ហា សត្វល្អិត ក្នុង ពោះវៀន ធម្មតាៗ នោះ គួរតែ ប្រើ ទឹក ប្រេង អូ លីវ មួយ ស្លាបព្រា លាយ ជាមួយនឹង ទឹកដូង មួយ ពែង ហើយ ទទួលទាន វា ជា រៀងរាល់ថ្ងៃ យ៉ាង ហោចណាស់ រយៈពេល បី ថ្ងៃ ។ សម្រាប់ បញ្ហា ទល់លាមក , រាគ និង បញ្ហា ផ្លូវ រំលាយ អាហារ ផ្សេងៗ ទៀត គួរតែ ទទួល ទាន ទឹកដូង ចំនួន ពីរ ដង ក្នុង មួយថ្ងៃ ជា រៀងរាល់ថ្ងៃ ៕